ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះពលរដ្ឋជាន់ទី១ ខូចខាតសំភារះឆេះគ្រឿងកង់ក្មេង​ ​ប្រហែល​ ៣០%​

108

 

ភ្នំពេញ ÷ គ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ២៣និង៣០​ នាទីយប់​ ថ្ងៃពុធ​ ទី១៣ ខែតុលា​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើត​ឡើងនៅចំណុចផ្ទះលេខ២៩ ផ្លូវ១៨២​ ក្រុម៤៣​ ភូមិ៧​ សង្កាត់អូរឫស្សី​ទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។ ម្ចាស់ទីតាំងឈ្មោះ ​យូ​ មួយហ៊ាង​ ភេទ​ ស្រី​ អាយុ​ ២៩​ ឆ្នាំ​ មុខរបរ​ លក់កង់គ្រប់ប្រភេទ​ ។ មូលហេតុ: កំពុងតែស្រាវជ្រាវ​ ។ ប្រភេទសំណង ថ្មបេតុង​ (៤ម៉ែត្រ​ x ១៦ម៉ែត្រ​)​ ។ ខូចខាតសំភារះឆេះគ្រឿងកង់ក្មេង​ប្រហែល​ ៣០%​ នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

ប្រតិបត្តិការនេះប្រើរថយន្ត​អន្តរាគមន៍​របស់​ការិយាល័យ​អគ្គិភ័យ​ :​ ចំនួន ០៦​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០៦​ រថយន្ត​​ ស្មើនឹង​ ២៤​ ម៉ែត្រគូប​ ​។ -​ រថយន្តជំនួយរបស់ផ្សារទំនើបអូឡាំព្យា​ ចំនួន​ ០២​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០១​ រថយន្ត​​ ស្មើនឹង​ ០៦​ ម៉ែត្រគូប​ ៕

អត្ថបទដែលជាប់ទាក់ទង