ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រីផ្សោតធំមួយក្បាលងាប់ និងអណ្តែតទៅទើរនៅឆ្នេរខ្សាច់ព្រែកត្រែង នៃព្រះសីហនុ

33

 

ព្រះសីហនុ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មន្រ្តីជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យត្រីផ្សោត១ក្បាល ដែលបានងាប់អណ្តែតមកទើរនៅចំណុចឆ្នេរព្រែកត្រែង ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមការសាកសួរពីប្រជាពលរដ្ឋត្រីផ្សោតនោះបានងាប់រយ:ពេលមួយសប្តាហ៍ហើយ ដែលមានទង្ងន់ ប្រមាណជាង១០០គក្រ បណ្តោយ ១,៨០ម ទទឹង ០,៨០ម ជាប្រភេទផ្សោតច្រមុះដបចំពុះវែង(common bottlenose)មាននៅតំបន់កោះព្រីង ឆ្នេរខែម មុខរាម នៅប្រជុំកោះរ៉ុង។ ផ្សោតប្រភេទនេះ ជាប្រភេទសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ។

តាមការសន្និដ្ឋាន ត្រីផ្សោត បានងាប់ដោយសារជាប់មងរបស់ប្រជានេសាទ ធ្វើអោយត្រីងាប់ ហើយមន្រ្តីជំនាញបានធ្វើការកប់។

អត្ថបទដែលជាប់ទាក់ទង