អាជ្ញាធរខណ្ឌទួលគោក សហការជាមួយកំលាំងនៃអធិការដ្ឋានខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ២សង្កាត់
ភ្នំពេញ៖ ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទួលគោកតែងតែយកចិត្តទុកដាក់ ក្នុងការរៀបចំសណ្តាប់ធ្នាប់និងការសំអាតបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួន ជាប្រចាំ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កំលាំងសណ្តាប់ធ្នាប់ខណ្ឌទួលគោកបានសហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២៣០ក្នុងសង្កាត់ផ្សារដេីមគរ និងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដើម្បីអោយមូលដ្ឋានរបស់ខ្លួនមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ជាមួយនឹងបរិស្ថានល្អប្រសើរផងដែរ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា ក្នុងសកម្មភាពនៃការរៀបចំសណ្តាប់ធ្នាប់នៅក្នុងសង្កាត់ទាំង២នេះ កម្លាំងរបស់យើងបានធ្វើកាណែនាំ អប់រំដល់បងប្អូនអាជីវករ និងម្ចាស់យាន្តយន្ត ដែលចតគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់របៀបរៀបរយសាធារណ:តាមដងផ្លូវ ត្រូវថតអោយមានសណ្តាប់ធ្នាប់ កុំរំលោភយកចិញ្ចើមផ្លូវបន្តទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីពួកគាត់បានចូលរួមសហការនិងស្តាប់តាមការណែនាំរបស់សមត្ថកិច្ចយើង៕