ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធីកកម្ចាត់ដង្កូវដួង ខ្ញុង កញ្ចែ កំពុង រាលត្បាត ស៊ីបណ្តូលដូង ស៊ីដើមដូង ដែលកំពុងបំផ្លាញ អ្នក ដាំដំណាំដូង

216

 

ភ្នំពេញ៖ អ្នកដាំដំណាំដូងជាច្រើននាក់ព្រួយចិត្តខ្លាំងបំផុតគឺលើកត្តា ដង្កូវដួង ខ្ញុង កញ្ចែ រាលត្បាតស៊ីបណ្តូលដូង ក្នុងដើម បំផ្លាញមិនប្រណី ស៊ីពីគល់រហូតដល់ចុង។

ទី.1 តើដង្កូវដួងស៊ីដើមដូងបង្ករកំណើតឡើងចេញពីភ្នាក់ងារអ្វី? ទី2-តើយើងមានវិធីសាស្រ្ត យ៉ាងណាខ្លះ ដើម្បីទប់ស្កាត់វាដែរឬទេ?
ចម្លើយ ទី1-ដួងស៊ីដើមដូងអាចបង្ករកំណើត ចេញពី កត្តា2យ៉ាង
កត្តាប្រើជីធម្មជាតិ -ប្រើអាចម៌គោស្រស់ដែល មិនទាន់ស្ងួតបំលែងទៅជាជីកំប៉ុស្តិ៍ ហើយអាច់គោនោះផ្ទុកទៅដោយមេរោគ និងបាក់តេរី ដែលវាអាចបង្ករនិងវិវត្តន៌ទៅជា ពងដង្កូវ ញាស់ចេញជាដង្កូវដួង. -ដួងវិវត្តន៌ជាកញ្ចែអាច់គោក្នុងគំណរអាចម៌គោឬភក់ជ្រាំស្អុយជូរលួយដែលដាក់នៅក្បែគល់ដូង ។ -បន្ទាប់មកកញ្ចែ វាចាប់ផ្តើមស៊ីដើមដូងពីផ្នែកខាងក្នុងគល់ ហើយវាបង្ករបង្កើតពង និងកូនចៅវាក្នុងដើមដូងជាបន្តបន្ទាប់ដោយយើងមើលឃើញនិងចាប់អារម្មណ៌ពីវានោះឡើយ។

កត្តាភ្នាក់ងារចំលង*-មេអំបៅ…(មេអំបៅខ្មោច) វាក៏ជាភ្នាក់ងារចំលងដ៏សាហាវមួយរាលត្បាតពីលើដើម ដូង បង្ករកំណើត(រូបវដ្តជីវិតខាងក្រោម) វាស៊ីកាត់ស្លឹក និងរូងស៊ីតាមធាងដូងរហូតទៅដណ្តូលខ្ចីនៃកូមដូងដែលបណ្តាលអោយស្លឹកដូងក្រែពណ៌លឿន ខ្លោចស្លឹកស្រពោនងាប់ ខ្សល់បកមកល្មមៗជ្រះធាងបាក់កដាច់ចុងដូង។ 2-ដើម្បីអោយដូងមិនបង្ករបញ្ហាយើងត្រូវថែទាំនិការពារវាអោយបានមុនជាប្រចាំ កុំទុកដល់មានបញ្ហាបានការពារ នោះពិតជាមិនមានផលល្អឡើយ។
យើងអាចប្រើវិធីដើម្បីទប់ស្កាត់បានខ្លះៗបើវាមិនទាន់ធ្ងន់ធ្ងរ តែមិនបានទាំងស្រុងនោះទេ វិធីសាស្រ្តមាន2យ៉ាង វិធីសាស្រ្តបុរាណ ។

-យើងដាក់អំបិលគ្រួសសុទ្ធ ឬលាយជាមួយនិងដីខ្សាច់ ដាក់តាមគល់នៃធាងដូងគ្រប់ស្រទាប់ និងបណ្តូលត្រួយដូងរៀងរាល់មួយ ខែម្តង(វស្សា) 3ខែម្តង(ប្រាំង)។ -ផ្នែកខាងក្រោមកញ្ចែស៊ីក្នុងដើមដូង យើងខួងដើមដូងវាស់កំពស់១ម៉ែត្រពីដីមកលើទំហំ0.50 សម(រុន្ធប៉ុនមេជើង) ។ ជម្រៅ ១៥-២០ សម(កណ្តាលនៃទំហំដើម) ហើយយើងយកខ្ទឹមស…មកញុកដាក់អោយពេញរុន្ធរួចយកដីឥដ្ឋមកបិទអោយជិតវិញ។(ជួយកាត់បន្ថយបាន50%) ។

๒-វិធីសាស្រ្តទំទើប -ផ្នែកខាងលើប្រើថ្នាំគីមីបាញ់ រៀងរាល់២ ខែម្តង ហើយប្តូរផ្លាស់មុខថ្នាំបាញឆ្លាស់គ្នា ។ផ្នែកខាងក្រោម ប្រើថ្នាំគីមីដាក់ ហើយធ្វើដូចវិធីសាស្រ្តបុរាណដែរ។ ចម្លើយឆ្លើយតាមការស្រមោស្រមៃ ត្រូវ ឬខុសជួយបន្ថែមផង! កសិករចំនេះដឹងតិចតួចចេះតែជ្រាស្រាវឃើញប្លែកចែករំលែកដើម្បីយល់ដឹងខ្លួនឯងខ្លះ និងយល់ដឹងដល់កសិករដូចគ្នាទូទៅផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង