ឆ្លងចរន្តអគ្គិសនី នៅមន្ទីរសម្រាកព្យាបាល មេត្រូII ខណ្ឌដូនពេញ
ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាល មេត្រូII ផ្ទះលេខ២៦ ផ្លូវ១៧២ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ត្រូវបានឆ្លងចរន្តអគ្គិសនី ឆាបឆេះ នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ផេង ស្រីភស្ស ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ប្រធានរដ្ឋបាល ផ្ទះប្រភេទសំណងថ្មបេតុង (៤ម៉ែត្រ x ៦ម៉ែត្រ ) បាន ខូចខាតសម្ភារ ៖ ឆេះម៉ាស៊ីនត្រជាក់មួយ , សម្ភារប្រើប្រាស់មួយចំនួន នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និងមិនមានមនុស្សរបួសឬស្លាប់ឡើយ។
ក្នុងពេលឆាបឆេះ មានរថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ហើយបាន ពន្លត់ចប់ នៅម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល៕