ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិញ​-​លក់​ម៉ូតូ​មាន​ស្លាក​លេខ​ក្លែងក្លាយ​ ជនសង្ស័យម្នាក់ត្រូវ​បាននគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ឃាត់​​ខ្លួន

363

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ ឃាត់ខ្លួន​ ក្នុង​ករណី​រំលោភ​លើ​ទំនុកចិត្ត​ (​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ទោចក្រយានយន្ត​ក្លែងក្លាយ​និង​ទិញ​លក់​ ម៉ូតូ​មាន​ស្លាក​លេខ​ក្លែងក្លាយ​)​ នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​សម្តេច​ហ៊ុន​សែន​បូ​រី​១០០​ខ្នង​ ផ្លូវ​បេតុង​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​០០​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​ លី​ ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ទិញ​លក់​ម៉ូតូ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​២០​សេ​ ផ្លូវ​បេតុង​ ភូមិ​បាក់​ទូក​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ឬ​ស្សី​កែវ​ (​គ្មាន​សារធាតុ​ញៀន​)​ បាន​លក់​ម៉ូតូ​គ្មាន​ប័ណ្ណ​សម្គាល់​ត្រឹមត្រូវ​ឲ្យ​ទៅ​ជន​រង​គ្រោះ​ឈ្មោះ​ អាន​ តូ​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​រកស៊ី​ ស្នាក់​នៅផ្ទះ​លេខ​១១៨​ ផ្លូវ​បេតុង​ ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​សម្ភារៈ​ បាត់បង់​ គ្មាន​ ,​ សម្ភារ​បន្សល់​ទុក​ ម៉ូតូ​០១​គ្រឿង​ម៉ាក​XR​ ផលិត​ឆ្នាំ​២០០៤​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FZ-3654​ មាន​ប័ណ្ណ​សម្គាល់​ និង​ស្លាក​លេខ​ក្លែងក្លាយ​ ,​និង​ម៉ូតូ​១១​គ្រឿង​ ដកហូត​ពី​ជនសង្ស័យ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ ខណ្ឌ​សែន​សុខ​,​ ស្លាក​លេខ​១៤​សន្លឹក​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង