សូមអញ្ជើញមកលេងល្បែងសុីសង នៅសង្កាត់ព្រែកប្រា. ខាងគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ មិនរំខាននោះទេ…???
ភ្នំពេញ៖បើយោងតាមសេចក្ដីរាយការណ៍ នៅល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០២១នេះថា ទីតាំងចាស់ដែលផ្អាកបើកលេងល្បែងសុីសង អស់រយះពេលជិត៤ខែមកនេះ។តែនៅពេលនេះពោលគឺថ្ងៃទី១៦ខែតុលាឆ្នាំ២០២១នេះ ពួកញៀនល្បែងសុីសងបានមកប្រមូលផ្ដុំគ្នា បើកលេងល្បែងសុីសងនៅកន្លែងចាស់ ដោយរលូននៅក្រុមទី១ មណ្ឌល២ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមខ្លឹមសារនៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិ ៧ យ៉ាង៖ហើយនៅចំណុចទី២ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងសុីសងខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ។ប៉ុន្តែបនល្បែងសុីសងខាងលើនោះ គេបបូលគ្នាបើកលេងល្បែងសុីសង ដោយរំភើយផ្គើន និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ដូចនេះសូមគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះមើលផង៕