ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​ជនសង្ស័យ​ម្នាក់​ រត់​ម៉ូតូ​កង់​៣​ ចាក់​មនុស្ស​របួសធ្ងន់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

85

​​ខេត្ត​ព្រះ​សីហ​នុ​ ៖​ នៅ​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​ ដោយ​មានការ​ដឹកនាំ​បញ្ជារ​ ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ នគរបាល​ជំនាញ​របស់​ អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ បាន​សហការ​ជាមួយ​ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ​ និង​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មុខរបរ​រត់​ម៉ូតូ​កង់​៣​ ពី​បទ​ប្រើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​យក​កាំបិត​ចាក់​ជនជាតិ​ចិន​ម្នាក់​បណ្តាល​អោយ​រង​របួសធ្ងន់​ក្នុង​ក្រុងព្រះសីហនុ​ រួច​ហើយ​គេចខ្លួន​ទៅ​ខេត្តសៀមរាប​ ។​

​សុំ​បញ្ជាក់​ថា​ អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១០​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​ ០៤​ និង​ ២១​នាទី​ ទៀប​ភ្លឺ​ នៅ​ចំណុច​ទល់មុខ​សណ្ឋាគារ​ស៉ី​ហ៊ូ​ ស្ថិត​នៅ​ក្រុម​២​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​។​ ដើមហេតុ​ ជន​រង​គ្រោះ​ឈ្មោះ​ CHEN​ JIALI​ ភេទ​ ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ចិន​ បាន​ជួល​ម៉ូតូ​កង់​បី​ជិះ​ជាមួយ​មិត្ត​ស្រី​ចេញពី​ឆ្នេរ​អូ​ឈើទាល​ មក​ដល់​ចំណុច​កើតហេតុ​ ក៍កើត​មាន​ជម្លោះ​ជាមួយ​អ្នក​បើក​ម៉ូតូ​កង់​បី​ ក្នុង​ពេល​នោះ​អ្នក​បើក​ម៉ូតូ​កង់​៣​ បាន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំពោះ​ផ្នែក​ខាងឆ្វេង​ បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ​ សន្លប់​បាត់ស្មារតី​ បច្ចុប្បន្ន​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ថៃ​ខាងក្នុង​ក្រុងព្រះសីហនុ​ បន្ទាប់​មក​ជន​ស​ង្ស​យ័​បាន​គេចខ្លួន​ទៅ​ខេត្តសៀមរាប​ ។​

​ក្រោយ​ការ​ស្រាវជ្រាវ​តាម​ជំនាញ​ នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​និង​០០​នាទី​ល្ងាច​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ បាន​សហការ​ជាមួយ​ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ​ និង​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ ថង​ សម្បត្តិ​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ចំណុច​បេនឡាន​ក្រុង​ បុរី​សៀង​ណាំ​ ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទដែលជាប់ទាក់ទង