ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយៈពេល៥ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន៣ខ្សែ នៅក្នុងរាជធានីភ្នំពេញ

48

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រង និងដើម្បីសម្រួលនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផង ក្នុងរយៈពេល៥ថ្ងៃជាប់នេះ រដ្ឋបាលរាជធានីភ្នំពេញបានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ នៅក្នុងរាជធានីភ្នំពេញ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ ដោយចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ នេះ ដោយក្នុងនោះរួមមាន៖រុក្ខវិថី ក្រមួនស ចាប់ពីមហាវិថី ព្រះនរោត្តម ដល់មហាវិថី ព្រះមុនីវង្ស ផ្លូវលេខ ១៥៤ ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់តិរិវិថី ព្រះសុីសុវត្ថិ មហាវិថី នេរុហ៍ ចាប់ពីមហាវិថី សហព័ន្ឋរុស្សុី ដល់មហាវិថី ព្រះមុនីរ៉េត៕

 

អត្ថបទដែលជាប់ទាក់ទង