លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន០១គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម
ក្រុងកោះរ៉ុង-ដើម្បីជួយសម្រួលដល់ការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ក្នុងការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន០១គ្រឿង និងម៉ាសុីនព្រីនធ័រ ចំនួន០១គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម សម្រាប់ប្រើប្រាស់បម្រើការងារក្នុងអង្គភាព។
លោកវរសេនីយ៍ត្រី វិត សុភក្រ្ត័ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ព្រមទាំង កងកម្លាំង នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹមទាំងអស់ បានថ្លែងអំណរអរគុណ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ដែលមានទឹកចិត្តសប្បុរស យកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ជាបន្តបន្ទាប់រហូតមក៕