ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនធម្មតាតៃកុង រថយន្តមួយគ្រឿង បើកដាច់ធ្លាក់ម៉ាស៉ីន ចេញពីតួរថយន្តរួចរេចង្កូត ទៅបុករបងផ្ទះប្រជាជន

177

 

ភ្នំពេញ៖ តាមសេចក្ដីរាយការណ៍មានរថយន្តកាមរីហាយព្រីត ពណ៌ខ្មៅមួយគ្រឿង ខណៈពេលធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងល្បឿនយ៉ាងលឿន ដូចហោះហេីយបានរេចង្កូតឡើងខឿន និងជ្រុលចង្កូតទៅបុករបងផ្ទះប្រជាជនបាក់ខ្ទេចរួចវិលជាច្រើនជុំបណ្តាលឱ្យម៉ាស៊ីនធ្លាក់ចេញពីតួរថយន្ត បណ្តាលឱ្យរងការខូចខាតខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង តែមិនគ្រោះថ្នាក់ដល់មនុស្សទេ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បេីកបរដោយបុរសម្នាក់ និង អ្នករួមដំណើរម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំឡើងធ្លាក់ភ្នែក។
តាមសេចក្ដីរាយការណ៍ដដែលនិយាយថានាមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានរួមដំណើរជាមួយនឹងបុរសម្នាក់ទៀត នៅក្នុងរថយន្តទំនងជាស្រវឹងស្រាជោគជាំខ្លាំង ហើយបើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AC-3168 បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតរថយន្តទៅខាងស្តាំដៃឡើងលើខឿន រួចជ្រុលចង្កូតទៅបុកទម្លុះរបងផ្ទះប្រជាជនបាក់ខ្ទេចបណ្តាលឱ្យរថយន្តវិលអស់ជាច្រើនជុំ រងការខូចខាតផ្នែកមួយកំណាត់មុខទាំងស្រុង។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់បានតែអ្នករួមដំណើរ ។រីឯអ្នកបើកបររថយន្តបង្កបានរត់ចេញ ពីកន្លែងកើតហេតុបាត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះដល់ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងភ្នំពេញ ចុះទៅវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង