ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលអូស្រ្តាលី សន្យានឹងជួយ ស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្ដិកូវីដ១៩ ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសឈានទៅមុខឱ្យបានឆាប់រហ័ស

51

ព្រះសីហនុ៖ រដ្ឋាភិបាលអូស្រ្តាលី សន្យានឹងជួយ ស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្ដិកូវីដ១៩ ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសឈានទៅមុខឱ្យបានឆាប់រហ័ស។

ថ្លែងក្នុងពិធីទទួលនូវសម្ភារវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងមេ រោគកូវីដ-១៩ ពីនាវា ចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anacរបស់រដ្ឋាភិបាលអូស្រ្តាលីជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម Pablo Kang ឯក អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណរគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo- Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញ ទៅមកក្នុងការដោះស្រាយជំងឺកូវីដ-១៩។

ឯកឧត្តម បានបន្តថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជំងឺកូវីដ១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ថ្លែងអំណរគុណចំពោះ
ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងកងទ័ព ជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារវេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ កងទ័ពជើងទឹកមូល ដ្ឋានសមុទ្ររាម យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី និងជាផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២១ និងសូមឱ្យចំណងសាមគ្គីភាពនេះ កាន់តែមានភាពស្អិតល្មួតបន្ថែមទៀតរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ។

សូមជម្រាបជូនផងដែរថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) មានបណ្តោយប្រវែង ១១៨ ម៉ែត្រ ទទឹង ១៤,៨ ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវិកចំនួន ១៥៨ នាក់ដឹកនាំដោយ លោកឧត្តមនាវីត្រី Mal Wise មេបញ្ជា ការនាវាឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ព ជើងទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ ៕

អត្ថបទដែលជាប់ទាក់ទង