ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាម កំណត់កាលបរិច្ឆេទ សម្រាប់ស៊ីហ្គេមលើកទី៣១

97

ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ឯកឧត្តមវ៉ាត់ ចំរើនបានឲ្យដឹងថាវៀតណាម នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ ។

កាលបរិច្ឆេទនេះត្រូវបានវៀតណាមកំណត់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកវៀតណាមបាន អះអាងថា ស៊ីហ្គេម លើកទី៣១ នឹងត្រូវធ្វើនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ ។ ប៉ុន្ដែមិនទាន់ប្រាកដថ្ងៃនោះទេគ្រាន់តែប្រទេសម្ចាស់ផ្ទះមួយនេះប្ដេជ្ញាចិត្តថានឹងធ្វើឲ្យបាននៅពាក់កណ្ដាលខែឧសភា។

ចំពោះពេលវេលាច្បាស់លាស់វៀតណាមនឹងផ្ដល់លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗនេះ។
បន្ទាប់ពីការជជែកអំពីកាលបរិច្ឆេទរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ដែលត្រូវលើកពេលពីចុងឆ្នាំ២០២១នេះកិច្ចប្រជុំក៏បានពិភាក្សានិងគាំទ្រកម្ពុជាក្នុងការធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរដើម្បីកម្ពុជាមានសិទ្ធគ្រប់គ្រាន់ក្នុងការអនុវត្តការងារបច្ចេកទេសផ្សេងៗឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ ។

ដោយជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣CAMSOCផង
នោះឯកឧត្តមបន្ដថាដោយសារកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរគេនឹងឲ្យកម្ពុជាធ្វើជា
សហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅក្នុងធ្នូឆ្នាំ២០២១ដើម្បីឲ្យកម្ពុជាបាន
បន្ដការងាររបស់ខ្លួនដោយផ្លូវការពេញសិទ្ធ និងពេញលក្ខខ័ណ្ឌក្នុងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្ររបស់ខ្លួន នាឆ្នាំ២០២៣ ។

ការអះអាង និងប្ដេជ្ញាចិត្តរៀបចំស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២របស់ភាគីវៀតណាមក៏ដូចជាការឲ្យកម្ពុជាធ្វើសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍សុទ្ធតែទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ានគ្រាន់តែការធ្វើសហប្រធាននេះ ត្រូវរង់ចាំការសម្រេចផ្លូវការរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាខែធ្នូខាងមុខ ដែលគេនឹងអនុម័តផ្ដល់សិទ្ធដល់កម្ពុជា ។
សូមបញ្ជាក់ថាកាលពីមុននេះមួយខែក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
បានដាក់ឧិសានវាទឲ្យវៀតណាមត្រឹមខែតុលានេះផ្ដល់ពត៌មានជាក់លាក់ថាតើរៀបចំស៊ីហ្គេមឬក៏អត់ ?បើវៀតណាមមិនធ្វើស៊ីហ្គេមលើកទី៣១ នឹងត្រូវលុបចោលហើយរឿងរ៉ាវនេះនឹងត្រូវ
ចារក្នុងប្រវត្តិសាស្រ្តរបស់ស៊ីហ្គេមតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង