ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនក្រុមជនដៃដល់ ៦នាក់ បន្ថែមទៀត ដែលកាប់បំផ្លាញ និងយកទូរស័ព្ទដៃ

46

ភ្នំពេញ ៖ ក្រោយឃាត់ខ្លួនជនដៃដល់ ២នាក់ ដែលយកកាំបិតកាប់ទៅលើម៉ូតូ និងលួចយកទូរស័ព្ទដៃ នគរបាលខណ្ឌប្ញស្សីកែវ បន្តស្រាវជ្រាវ ឃាត់បាន ៦នាក់បន្ថែមទៀត នៅចំណុចផ្លូវលំ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧និង១០នាទី ។

លោក ហ៊ាង ថារ៉េត អធិកសរខណ្ឌប្ញស្សីកែវ បានអោយដឹងថា កម្លាំងបានឃាត់ជនសង្ស័យ០៦នាក់ ៖
១-ឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ អ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥​ ភូមិ៤សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ ភ្នំពេញ។ (គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។
២-ឈ្មោះ យ៉េត សាគីរីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវលេខបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ ភ្នំពេញ។ (គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។
៣-ឈ្មោះម៉ៅ ណារ៉ែនភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិកៀនឃ្លាំងសង្កាតត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារគ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។
៤-ឈ្មោះសើ អះម៉ាត់អៃយុបភេទប្រសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់ផ្ទះគ្មានលេខផ្លូវបេតុងក្រុម៥ភូមិខ១សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ គ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។
៥-ឈ្មោះអេះ ស្នារីភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅភូមិ៣សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារគ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។
៦-ឈ្មោះហុង សុីណាភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅភូមិកសង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវគ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។

ចំណែកជនរងគ្រោះ ឈ្មោះ រ៉ា វីអីសាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរលក់ដូរ​ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ភ្នំពេញ។

បើតាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២ បានអោយដឹងថា មុនពេលកេីតហេតុនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១​ វេលាម៉ោង១៧និង១០នាទី​ ជនរងគ្រោះបានអោយទូរស័ព្ទនៅក្នុងខ្លុបម៉ូតូហើយពួកខ្ញុំមានគ្នា០៩នាក់ កំពុងលេងបាល់ទាត់ នៅចំនុចខាងលើ កំពុងតែលេងៗក៏ស្រាប់មានបក្សពួកជនសង្ស័យមួយក្រុម មានគ្នាប្រហែល១០នាក់ បានជិះម៉ូតូបំបុកបក្សពួកជនរងគ្រោះបន្ទាប់មកបក្សពួកជនសង្ស័យ បានដកកាំបិតដេញកាប់ទៅលើបក្សពួកជនរងគ្រោះ ក៏រត់ចោលម៉ូតូហើយបក្សពួកជនសង្ស័យ កាប់ម៉ូតូ និងលួចយកទូរស័ព្ទជនរងគ្រោះបន្ថែមទៀត ហើយបក្សពួកជនសង្ស័យ ក៏ជិះរត់គេចខ្លួនបាត់ បន្ទាប់មកបក្សពួកជនរងគ្រោះ ក៏ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២​ ។

កំលាំងខណ្ឌ និងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ក៏បានបេីការស្រាវជ្រាវរកជនសង្ស័យ​ លុះដល់ថ្ងៃទខែឆ្នាំដដែលវេលាម៉ោង១៩និង៣០នាក់ កំលាំងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២​ ក៏បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ និង០១នាក់ទៀត នៅវេលាម៉ោង២៣និង៣០នៅចំនុច ផ្លូវបេតុង ក្រុមទី៨ ភូមិក ខណ្ឌឬស្សីកែវ ភ្នំពេញ បន្ទាប់មកបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដេីម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង