ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ទទួលមើលថែទាំ អ្នកជំងឺដោយ គ្មានការរើសអើង..!

111

កណ្ដាល៖មន្ទីរពេទ្យបង្អែកកៀនស្វាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់លោកនង វណ្ណាបាននិងកំពុងខិតខំធ្វើការកែលម្អនូវសោភ័ណ្ឌភាព និង ឧបករណ៏ទំនេីបៗបន្ថែមទៀត ដេីម្បីលេីកកម្ពស់គុណភាពសេវាផ្នែកសម្ភព និង រោគស្រ្តីដេីម្បី​អោយបងប្អូនប្រជាជនទូទៅគាត់មកទទួលនូវសេវា​ព្យាបាលថែទាំជំងឺដោយ មានភាពងាយស្រួល​ លើផាសុខភាព និង មានការជឿជាក់ទំនុកចិត្តមកលើក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយនៃខេត្តកណ្ដាល។

​ លោកនង វណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយធ្លាប់មានមតិលើកឡើងថាអ្វីដែលសំខាន់ខាងមន្ទីរពេទ្យ​យើងខ្ញុំនិងបង្កើនការ យកចិត្តទុកដាក់​ខ្ពស់ក្នុងការមើលថែទាំ អ្នកជំងឺជាពិសេស ដោយមិនរេីសអេីង​ចំពោះ អ្នកមាន​ឬអ្នកក្រីក្រ​ ពណ៏សំម្បុរ ឬ ពូជសាសន៏នោះទេពោលគឺអោយតែអ្នកជំងឺគាត់មកទទួលការពិនិត្យព្យាបាលជំងឺនៅក្នុងមន្ទីរបង្អែកស្រុកកៀនស្វាយគឺខាងក្រុមគ្រូពេទ្យទទួលស្វាគមន៍ជានិច្ចដោយក្ដីសប្បាយរីករាយក្នុងការពិនិត្យព្យាបាលមើលថែទាំដល់ជំងឺ។
​ ដូចនេះសូមអោយបងប្អូនប្រជាជនទូទៅនិយាយជារួមនិងនិយាយដោយឡែកនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយដែលមាន៨ឃុំត្រូវថែរក្សាសុខភាពអោយបានល្អប្រសើជៀសផុតពីជំងឺកូវីដ១៩និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង