អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំង ចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ និងពិនិត្យទីតាំងដែលត្រៀម ចាក់វ៉ាក់សាំងដូសជំរុញ ចំនួន៤ទីតាំង
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ និងពិនិត្យទីតាំងដែលត្រៀម ចាក់វ៉ាក់សាំងដូសជំរុញ ចំនួន៤ទីតាំង រួមមាន ៖ សាលាបឋមឫស្សីកែវ និង វត្តទួលសន្តិវ័ន្ត (វត្តទួលអស់លោក) សាលាបឋមសិក្សាចម្រើនរដ្ឋ និងវត្តទួលសុវណ្ណរាម (វត្តទួលសង្កែ) ដើម្បីបើកដំណើរការចាក់ជូន ជនបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ តទៅ។
ក្នុងការចុះពិនិត្យទីតាំងខាងលើ លោកអភិបាល ទទួលបានសំណូមពរពីលោកស្រីនាយិកា សាលាបឋមឫស្សីកែវ លោកអភិបាលខណ្ឌក៏ បានឧបត្ថម្ភ អំពូលសូឡា កម្លាំង៣០០w ចំនួន ១០គ្រឿង ជូនដល់សាលាដើម្បីប្រើប្រាស់ជាផលប្រយោជន៍រួមក្នុងសាលាផងដែរ ៕