ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន៤ នាក់បញ្ជូនទៅតុលាការខេត្តសៀមរាប

66


សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប នៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៨ បានបញ្ជូនមនុស្សប្រុសស្រី៤ នាក់ទៅតុលាការខេត្តសៀមរាប ជាប់សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ប្រភេទម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន៣២កញ្ចប់ ស្មើនឹងទំងន់៦,២ក្រាម ដើម្បីបន្តនីតិវិធីច្បាប់។

មនុស្សចំនួនបួននាក់រួមមាន : ០១. ឈ្មោះ ណន ស៊ីឌីន ភេទប្រុស ឆ្នាំកំណើត១៩៨០ មុខរបរលក់មាន់ ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាប់សង្ស័យពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ព្រមទាំងមានសារធាតុញៀនក្នុងខ្លួន , ០២. ឈ្មោះ ធី ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៩៥ មុខរបរគ្មាន មានទីលំនៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាប់សង្ស័យពាក់ព័ន្ធករណីសមគំនិតជួញដូរ និងប្រើប្រាស់ ព្រមទាំងមានសារធាតុញៀនក្នុងខ្លួន , ០៣. ឈ្មោះ ធឿន ស្រីពេជ្រ ភេទស្រី ឆ្នាំកំណើត១៩៩៨ មុខរបរគ្មាន មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាប់សង្ស័យពាក់ព័ន្ធករណីសមគំនិតជួញដូរ និងប្រើប្រាស់ ព្រមទាំងមានសារធាតុញៀនក្នុងខ្លួន និង ០៤. ឈ្មោះ សុខ ស្រីខួច ភេទស្រី ឆ្នាំកំណើត ២០០១ មុខរបរគ្មាន មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាប់សង្ស័យពាក់ព័ន្ធករណីសមគំនិតជួញដូរ និងប្រើប្រាស់ ព្រមទាំងមានសារធាតុញៀនក្នុងខ្លួន រួមជាមួយនឹងវត្ថុតាងដែលត្រូវសមត្ថកិច្ចដកហូតបាន មានម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន៣២កញ្ចប់ ស្មើនឹងទំងន់៦,២ក្រាម (ទំងន់សុទ្ធ) , ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង , ទូរស័ព្ទដៃចំនួន០៥គ្រឿង និងសម្ភារវេចខ្ចប់គ្រឿង ញៀនមួយចំនួនត្រូវបានសមត្ថកិច្ចបញ្ចូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨ ក្នុងប្រតិបត្តិការមួយរវាងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការ ដ្ឋាននគរបាលក្រុង សៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ចុះបង្ក្រាបបទររក្សាទុកជួញដូរនិង ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅបន្ទប់ជួលស្ថិតនៅក្រុមទី០២ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង