ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដល់ឆ្នាំ២០៣០ កម្ពុជាត្រូវការសណ្ឋាគារជាង ១០ម៉ឺន បន្ទប់

137


ក្រសួងទេសចរណ៍ បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦,២ លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ហើយដល់ឆ្នាំ២០៣០ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិប្រមាណ១៣លាននាក់។ ដើម្បីឆ្លើយតបនឹង កំណើនភ្ញៀវទេសចរនេះ កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ៦០ភាគរយ ស្មើប្រមាណ៦ម៉ឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិតជាង២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងទៅកាន់អ្នកវិនិយោគិនចិន និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍ ក្នុងពិធីសម្ពោធសណ្ឋាគារមួយ ក្រោមការវិនិយោគរបស់ចិន នាល្ងាចពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ ។

លោករដ្ឋមន្ត្រី បង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀត ប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្នានបរិស្ថាន និងគោលការណ៍ការណែនាំ របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងពេលអនាគត។

លោករដ្ឋមន្ត្រីបានថ្លែងថា ការវិនិយោគសណ្ឋាគារប្រណិតលំដាប់អន្តរជាតិមួយ ដោយត្រូវមានការគិតគូរយ៉ាងម៉ត់ចត់ ដល់កិច្ចការពារបរិស្ថាន និងគម្រោងល្អៗដ៏ទៃទៀត ដែលអាចជួយដល់ការផ្សព្វផ្សាយកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង