ព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសដាក់ ឱ្យប្រើប្រាស់ច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែតុលានេះ។
ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន១២ជំពូក និង៤២មាត្រា បង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា៕