បញ្ជូនមុខសញ្ញាពីរនាក់ឱពុក និងកូន កាត់សោតាមសាលារៀននានា លួចយកទ្រព្យសម្បត្តិ
កំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបង្ហាញមុខ សញ្ញាពីរនាក់ឱពុក និងកូន ដែលបានប្រព្រឹត្តបទល្មើស “កាត់សោទ្វាបន្ទប់លួចសម្ភារក្នុងសាលារៀន” យ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន
ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត រសៀលថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០១៨។
ក្រោមការដឹកនាំចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញ
ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ប្រគល់ វត្ថុសម្ភារវត្ថុតាង ដែលចាប់យកពីជនសង្ស័យ ប្រគល់ជូនលោក
នាយកសាលារៀន នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងប្រាប់ បានថ្លែងថា កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ,កម្លាំង
អធិការដ្ឋាននគរបាលស្រុកសន្ទុក កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានប្រើប្រាស់វិធានការជំនាញ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលជាតិ ទើបឈានៅកំណត់មុខសញ្ញា ពេលកំពង់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ជាក់ស្ដែងនៅសាលាបឋមសិក្សាចើងដើងនាវេលាម៉ោង ២៣ និង ១៥ នាទីយប់
ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៨ កំណត់មុខសញ្ញាមុខសញ្ញា ២នាក់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបន្តថា ប្រតិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងក្រោមការសម្របសម្រួល របស់លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដឹកនាំសមត្ថកិច្ចចុះឆែកឆេរនៅផ្ទះ របស់ជនសង្ស័យ និងដកហូតបានសម្ភារសាលារៀនមួយចំនួនដូចជា អាំងវ័រទ័រចំនួន២គ្រឿង ម៉ាញ៉េចំនួន១គ្រឿង ម៉ាស៊ីនព្រីនចំនួន១គ្រឿង ឧបករណ៍បំពងសំឡេងចំនួន៤គ្រឿង អាគុយចំនួន១គ្រឿង ម៉ូទ័របូមទឹកចំនួន២គ្រឿង ក្បាលបញ្ចាំងវីដេអូចំនួន១គ្រឿង ជញ្ជីងចំនួន២ គ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួន១គ្រឿង នាឡិការចំនួន គ្រឿង ម៉ាស៊ីនកិនទឹកកកចំនួន១គ្រឿង ម៉ាស៊ីនទូរទស្សន៍ចំនួន២គ្រឿង ឡូភ្លើងចំនួន១ ដុំ ផ្លែចបកាប់ដីចំនួន២ផ្លែ។
លោកស្នងការខេត្ត បានបន្ថែមទៀថា ជនសង្ស័យឈ្មោះ ហូ ឡូត ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាឳពុក និង ឈ្មោះ នាង សុខឡី ហៅ ចិត្រា ស្រូយ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាកូនរស់នៅភូមិ ព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ វត្ថុតាងដកហូតបានវត្ថុតាង រួមមាន ម៉ូតូ១គ្រឿង ដង្គាប់ចំនួន១ ដង្កាប់អូតូម៉ាទិចចំនួន១ កន្ត្រៃសម្រាប់កាត់ដែកចំនួន២គ្រឿង ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។
ជាមួយគ្នានេះឧត្តមសេនីយ៍ អ៊ុក កុសល ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម ក្នុងការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបើសិនជាបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះជនខិលខូច សូមរាយការណ៍ មកសមត្ថកិច្ច ដើម្បីអោយសមត្ថកិច្ច មានវិធានការ ត្រួតពិនិត្យ នែនាំអប់រំ អោយកែប្រែ ដើម្បីកុំអោយពាក់ព័ន្ធឈានទៅការប្រព្រឹត្តបទល្មើស ដូចជនសង្ស័យទាំង២នាក់ខាងលើនេះ ។ ករណីនេះសមត្ថកិច្ចយើងកំពង់កសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ចូនទៅសាលាដំបូងខេត្តកំពង់ធំ៕