ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មើលគំនិតអ្នកប្រាជ្ញចិនខុងជឺ !

148

ភ្នំពេញ ៖ អ្នកទស្សនវិជ្ជាចិនខុងជឺបាននិយាយថា ”ពេលមិនទាន់សម្រេចគោលដៅបានទេ សូមកុំប្ដូរគោលដៅតែត្រូវប្ដូរយុទ្ធសាស្រ្ត និង សកម្មភាព “ ។
អ្ហ៊េស ! ស្ដាប់ទៅដូចជាទំនងដែរ ព្រោះបើយើងចេញដំណើរទៅខេត្តបាត់ដំបងដោយជិះម៉ូតូវាយឺតបន្តិចមែន តែយើងបានចិញ្ចឹមចិត្តទៅបាត់ដំបងហើយហ្នុង កុំរបៀបធ្វើដំណើរដល់ខេត្តពោធិ៍សាត់ហើយ បែរជា
យកដៃបាំងថ្ងៃទាំងអស់សង្ឃឹម ហើយត្រឡប់មកធ្វើដំណើរទៅខេត្តតាកែវវិញ វាខុសរឿងបាត់ទៅហើយ ។

ព្រោះប្រសិនបើយើងចាប់ផ្ដើមចេញដំណើរពីភ្នំពេញមកបាត់ដំបងហើយ ចង់ប្ដូរទិសទៅតាកែវវិញពេលមកដល់ ពោធិ៍សាត់ទៅហើយនោះ គេនឹងថាយើងឆ្កួត ឬ មិនគ្រប់ទឹកបាត់ទៅហើយ ។ ព្រោះយើងបានចំណាយពេលវេលា ដោយឥតប្រយោជន៍ លើចម្ងាយផ្លូវជិត២០០គីឡូម៉ែត្រទៅហើយហ្នុង ។

ប្រសិនបើយើងប្ដូរយុទ្ធសាស្រ្តដូចខុងជឺ វាដូចជាទំនងជាងព្រោះយើងអាចប្ដូរយុទ្ធសាស្ត្រ ឬសកម្មភាព
ពីជិះម៉ូតូមកជិះឡានតាក់ស៊ី ឬរថយន្តក្រុងដឹកអ្នកដំណើរធំៗនោះ វាមិនត្រឹមតែលឿនជាង ប៉ុណ្ណោះទេតែវាមានសុវត្ថិភាពជាងជិះម៉ូតូទៅទៀត ។នេះជាផ្នែកមួយនៃជីវិតដែលវាស្រប នឹងសុភាសិតខ្មែរមួយឃ្លាដែលពោលថា ”មុននឹងគូរត្រូវតែគិតសិន “ កុំគូរហើយទើបគិតជាក្រោយនោះ វាជាកំហុសធ្ងន់ណាស់ ។

សុភាសិតខ្មែរមួយឃ្លាទៀតក៏បានពោលដែរថា ”មុននឹងចាប់ផ្ដើមនិយាយត្រូវគ្រលាស់អណ្ដាតឲ្យបាន១០ដងសិន “ ។ ជាការពិតហើយរនាបបាក់គេអាចកាប់ឬស្សី មកធ្វើជារនាបដើម្បីជួសវិញបាន តែបើសំដីហួសគ្មានអ្វីជួសបានឡើយ ។
អ្នកខ្លះខំភ្ជួរដីដាំស្រូវគ្រាន់តែសំណាបចាប់ផ្ដើមដុះ ឃើញគេដាំពោតមានហាងឆេង ជាងលោតែចង់ភ្ជួរសំណាបចោលដើម្បីយកដីនោះដាំពោតដូចគេ ។ នេះជាការបោះបង់ចោលគោលដៅ ដែលបានកំណត់ជាមុនទៅហើយនោះ ដោយមិនគិតរកយុទ្ធសាស្រ្តថ្មី ដើម្បីរកផលចំណេញឲ្យបានដូចគេ ។
ហេស ! ហេ !ចេះតែថាតាមគេដែរទេ នាយខ្ញុំមិនមែនជាទស្សនវិជ្ជាដូចខុងជឺឡើយ ៕

អត្ថបទដែលជាប់ទាក់ទង