ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាត ឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញឡើយ

35

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ គូសបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ។ សារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះមានការចែករំលែកតគ្នានូវសារសំឡេងចាស់មួយរបស់សម្ដេចតេជោ ដែលប្រកាសថានឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ សារសំឡេងនេះគឺក្នុងពេលដែល សម្ដេចតេជោ ប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បិទព្រឹត្តិការណ៍កូវីដ-១៩ ៣ វិច្ឆិកាកាលពីកន្លងទៅ ៕

អត្ថបទដែលជាប់ទាក់ទង