កំពុងធ្វើសកម្មភាព ជួញដូរគ្រឿងញៀន ប៉ូលិសដឹងក្របួចជាប់
កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងថា ករណី ៖រក្សាទុកដើម្បីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច៖ ភូមិស្តៅកន្លែង៣ ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២១ខែតុលាឆ្នាំ២០២១នេះដោយជនសង្ស័យ ចំនួន៖ ០៣នាក់
១- ឈ្មោះប៉ុន រស្មី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)(មានសារធាតុញៀន ក្នុងទឹកនោម)
២-ឈ្មោះធឿន ទូច (ក្តាក់) ភេទប្រុស អាយុ៣១ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ
មានទីលំនៅភូមិទួលត្នោត ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល (រត់គេចខ្លួន)
៣-ឈ្មោះវ៉ាន់ ចាន់ណារ៉ា ភេទប្រុស អាយុ ប្រហែល ៣៣ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ
មានទីលំនៅភូមិស្តៅកន្លែង៣ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល (រត់គេចខ្លួន)
វត្ថុតាង ចាប់យករួមមាន៖
១-ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀន ចំនួន០៧កញ្ចប់តូច(ទំងន់ ១,៦៧ក្រាម)
២-ទូរស័ព្ទដៃ០១គ្រឿងម៉ាកMY PALM ពណ៍ទឹកប្រាក់។
លោកអធិការបន្តទៀតថានៅថ្ងៃខែវេលាម៉ោងកើតហេតុខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់សមត្តកិច្ចថា៖មានសកម្មភាពជួញដូរគ្រឿងញៀននៅត្រង់ចំណុចកើតហេតុខាងលើ ក្រោយពីទទួលពត៍មានបានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយ កំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះប៉ុន រស្មី ភេទប្រុសរួចឆែកឆេររកឃើញថ្នាំញៀនចំនួន០៧កញ្ចប់តូច នៅក្នុងហោប៉ាវខោ របស់ឈ្មោះ ប៉ុន រស្មី ចំនែកជនសង្ស័យចំនួន០២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់អស់ ក្រោយមកលំលាំងសមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ដីឥដ្ឋ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះប៉ុន រស្មី ភេទប្រុសបានសារភាពថា៖ថ្នាំញៀនចំនួន០៧តូចខាងលើគឺពិតជារបស់ខ្លួនពិតប្រាកដមែនដោយឈ្មោះធឿន ទូច (ហៅក្តាក់) ភេទប្រុសជាអ្នកអោយខ្លួនយកទៅលក់អោយគេបន្តក្នុងមួយកញ្ចប់តូចតំលៃ៣.០០០០៛(បីមឺនរៀល)ដល់ពេលលក់អស់ទើបឈ្មោះធឿន ទូច (ហៅក្តាក់) អោយថ្នាំញៀនបន្តិចបន្តួចដើម្បីប្រើប្រាស់។
ក្រោយពីសួរនាំរួចសមត្ថកិច្ចបានបញ្ចូនជនសង្ស័យឈ្មោះប៉ុន រស្មី រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕