លោកអភិបាលខណ្ឌបឹងកេងកង ការផ្ដល់អំណោយនាថ្ងៃនេះ ទុកជាការចូលរួមអបអរសាទរ ទិវាមនុស្សចាស់ និងសូមអ៊ុៗថែទាំសុខភាពជាចម្បង..!
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះខណៈពេលលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងចុះចែកអំណោយ ជូនដល់អ៊ុៗចាស់ៗដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញនាថ្ងៃនេះគឺទុកជាការចូលរួម អបអរសាទរនៃទិវាមនុស្សផងដែរហើយ ខណៈនោះលោកអភិបាលខណ្ឌក៏បានមាន មតិដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាជនក្នុង មូលដ្ឋានខណ្ឌបឹងកេងកងពិសេសលោកអ៊ុំៗចាស់ៗ សូមអោយមើលថែទាំសុខភាពជាចម្បងនិង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើង បែបនេះខណៈពេលអញ្ជើញជា អធិបតីភាពក្នុងពិធីចែកអំណោយ ជូនដល់ប្រជាជនទីទ័លក្រនិងជន ចាស់ជរាគ្មានទីពឹងចំនួន២១គ្រួសារមកពី០៧ សង្កាត់ក្នុងមូកដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញកាលព្រឹកមិញនេះ(២២.១០.២០២១)។
លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានមានមតិលើកឡើងក្នុងពិធីចែក អំណោយដោយបានធ្វើផ្ដាំផ្ញើទៅដល់បងប្អូន ប្រជាពលរដ្ឋ បើមិនមានការងារអ្វីជាចាំបាច់ទេនោះគួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់តាមការណែនាំ ពីសំណាក់អាជ្ញាធរសង្កាត់ .អាជ្ញាធរខណ្ឌនាសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ មើលថែទាំ សុខភាពឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំង មេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកអភិបាលខណ្ឌបឹងកេងកង បានអោយដឹងទៀតថាចំពោះអំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលជាលោកអ៊ុំចាស់ៗនៅថ្ងៃនេះមាន ចំនួន២១គ្រួសារដែលក្នុងមួយគ្រួសារៗ ទទួលបានថវិកា៥មុឺនរៀល.អង្ករ២៥គីឡូក្រាម .មី១កេស.ម៉ាស១កញ្ចប់.ទឹកដោះគោឆៅ២យួរ.ស្ករស១កញ្ចប់. និង ក្រមា១.ផងដែរ៕