ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ថ្ងៃទី១ ខែវិច្ឆិកា ប្រជាពលរដ្ឋកម្ពុជា អាចធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយគ្មានការ ធ្វើចត្តាឡីស័ក ក្នុងចំណោម ៤៦ប្រទេស

44

ភ្នំពេញ : បើយោងតាមប្រភពពី : ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់អោយដឹងថា, រាជរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាត ឱ្យអ្នកដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាបចំនួន ៤៦ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានធ្វើដំណើរទៅកាន់ប្រទេសថៃដោយគ្មានការ ធ្វើចត្តាឡីស័ក នៅពេលប្រទេសថៃបើកដំណើរការឡើងវិញ ចាប់ពីនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។

ករណីបញ្ជាក់នេះ ក៏ត្រូវបានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីប្រទេសថៃផងដែរ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ ដោយក្នុងនោះលោកបានលើកឡើងថា «យើងត្រូវបោះជំហានឱ្យបានលឿន ហើយធ្វើវាឥឡូវនេះ ! ពីព្រោះ, បើយើងរង់ចាំឱ្យអ្វីៗគ្រប់ យ៉ាងល្អឥតខ្ចោះជាមុនសិននោះ យើងអាចនឹងយឺតពេល។ លើសពីនេះ អ្នកទេសចរអាចសម្រេចចិត្ត ធ្វើដំណើរទៅកាន់ប្រទេសផ្សេងជំនួសវិញ ។

សូមបញ្ជាក់ថា៖ សម្រាប់កម្ពុជា ទី១-ត្រូវចាក់វ៉ាក់សាំងគ្រប់ដូស និងទី២-ពិនិត្យសុខភាពបញ្ជាក់ពីក្រសួងសុខាភិបាលថា អវិជ្ជមានកូវីដ-១៩។

កម្ពុជាជាប្រទេសដែលមានប្រជាពលរដ្ឋច្រើនចាក់វ៉ាក់សាំងដោយស័គ្រ្មចិត្ត ក្នុងនោះមានកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ មាន ៩៩,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៩១% ធៀបជាមួយនឹងប្រជាជនគោល ដៅ ១,៨៩៧,៣៨២ នាក់៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង