ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលស្រុកកៀនស្វាយ ផ្ដល់អំណោយជូនលោកតាអាយុ១០២ឆ្នាំ ទុកជាកាដូចូលរួមអបអរសាទរ ទិវាមនុស្សចាស់

46

កណ្ដាល៖ លោកតាឌុក ម៉ៅ ដែលមានអាយុជិត១០២ឆ្នាំហើយ លោកតាបានទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩រួចរាល់ហើយ។ លោកតាអាយុ១០២ឆ្នាំរស់នៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

កាលពីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះ លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ដែលអមដំណើរដោយលោកនង សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និង លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ ព្រមទាំងអស់លោក លោកស្រីបម្រើការងារនៅសាលាស្រុក សាលាឃុំគគីរធំដោយបានចុះសាកសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់លោកតាអាយុ១០២ឆ្នាំ ដល់លំនៅស្ថានគាត់ទុក ជាការលើកទឹកចិត្តដល់លោកតា ដែលស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ហើយការចុះមកសាកសួរសុខទុក្ខ លោកតាសម្រាប់ថ្ងៃនេះ គឺទុកជាការចូលរួមអបអរសាទរ នៃទិវាមនុស្សផងដែរ ហើយឆ្លៀតឱកាសនាពេលនោះ លោកអភិបាលស្រុកកៀនស្វាយអ៊ូ ឈាង ក៏បានមានមតិដោយសូមអំពាវនាវ ទៅដល់បងប្អូនប្រជាជន ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ទាំងមូលដោយជាពិសេសលោកអ៊ុំៗ លោកតាចាស់ៗសូមអោយមើលថែទាំសុខភាព ជាចម្បង និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កានិងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩។

លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានមានមតិលើកឡើងបែបនេះ ខណៈពេលអញ្ជើញចុះមកសាកសួរសុខទុក្ខលោកតាអាយុជិត១០២ឆ្នាំ ដល់លំនៅស្ថានលោកតាខាងលើ កាលព្រឹកមិញនេះ(២២.១០.២០២១)។
លោកអភិបាលស្រុកកៀនស្វាយអ៊ូ ឈាង បានមានមតិលើកឡើង ដោយបានធ្វើការផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ ដែលមាន៨ឃុំបើមិនមានការងារអ្វី ជាចាំបាច់ទេនោះគួរគប្បី កុំធ្វើដំណើរចេញក្រៅផ្ទះ ហើយត្រូវស្តាប់តាមការណែនាំ ពីសំណាក់អាជ្ញាធរភូមិ ឃុំ និង អាជ្ញាធរស្រុកកៀនស្វាយ នាសព្វថ្ងៃនេះ និង ស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលស្នើអោយប្រជាពលរដ្ឋ យើងគ្រប់រូបត្រូវចេះ មើលថែទាំ សុខភាពឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកអភិបាលស្រុកកៀនស្វាយ បានមានមតិអោយដឹងទៀតថា ចំពោះអំណោយដែលផ្ដល់ជូន លោកតាអាយុ១០២ឆ្នាំនៅថ្ងៃនេះ គឺទុកជាកាដូចូលរួមអបអរសាទរ នៃទិវាមនុស្សចាស់ផងដែរ។នេះគឺជាមោទនៈភាពនិងជាមុខមាត់ សម្រាប់អាណាចក្រស្រុកកៀនស្វាយ ដែលមានលោកតាអាយុវែងរហូតដល់ ជិត១០២ឆ្នាំឯណោះ ហើយនរណាៗក៏លាន់មាត់ នឹកសរសើរដល់លោកតាអាយុ១០២ឆ្នាំនេះដែរ ដែលមានអាយុវែង។

ជាមួយគ្នានោះដែរលោកអភិបាលស្រុកកៀនស្វាយបន្តទៀតថា ចំពោះអំណោយដែលផ្ដល់ជូនលោកតា អាយុ១០២ឆ្នាំនៅថ្ងៃនេះ គឺមានបរិមាណមិនសូវច្រើនក្ដីតែនេះ គឺជាវប្បធម៌នៃការចែករំលែក ពោលគឺអ្នកមានលទ្ធភាពជួយឧបត្ថម្ភ ដល់អ្នកគ្មានលទ្ធភាពហើយ ក្នុងនោះអាជ្ញាធរស្រុកកៀនស្វាយ ដោយមិនទុកអោយលោកតាអាយុ១០២ឆ្នាំ រស់នៅដោយភាពឯកកោឡើយ ដោយតែងតែមានការគិតគូផ្ដល់ កម្លាំងចិត្តជូនដល់លោកតាជានិច្ច តួយ៉ាងដូចជានៅថ្ងៃនេះជាដើម ចុះមកសាកសួសុខទុក្ខលោកតាទុក ជាកាដូចូលរួមអបអរសាទរនៃ ទិវាមនុស្សចាស់ផងដែរ។ចំពោះសកម្មភាពចុះមកសាកសួរសុខទុក្ខ និងផ្ដល់អំណោយទុកដោះស្រាយជីវភាព ប្រចាំថ្ងៃពេលជួបការខ្វះខាត នាសម័យកូវីដ១៩។

ក្នុងឱកាសនោះផងដែរលោកអភិបាលស្រុកកៀនស្វាយអ៊ូ ឈាង បានមានមតិលើកឡើង ដោយស្នើដល់បងប្អូនអោយ បន្តចូលរួមអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ» ដើម្បីសុវត្ថិភាពដល់ យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង