កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនក្រុមជនសង្ស័យជនជាតិខ្មែរ៤នាក់ និងរឹបអូសគ្រឿងញៀនជិត៣គីឡូក្រាម នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី កម្លាំងការិយាល័យប្រឆាំងការសំម្អាតប្រាក់(ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរសេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និងលោកវសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ១-ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ, ៣-ឈ្មោះ តែ លីផេងអាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ៥-ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ, ៦-ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ។ ក្នុងនោះចាប់យកវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ២៨៤៧,០១ក្រាម(ជិត៣គីឡូក្រាម) ។
ចំពោះជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តបន្តតាមនីតិវិធី ៕