ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបទល្មើសគ្រឿងញៀន នៅក្លឹបកម្សាន្ត អុី តៃជាយិន ឃាត់ខ្លួនជនជាតិចិន១១នាក់

92

ក្រុងព្រះសីហនុ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាប បទល្មើសគ្រឿងញៀន នៅចំណុចក្លឹបកម្សាន្ត អុី តៃជាយិន ឃាត់ខ្លួនបានជនជាតិចិន ចំនួន១១នាក់ និងដកហូតបាន គ្រឿងញៀនមួយចំនួនធំ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីអោយដឹងថា នៅម៉ោងជាង១២យប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី២ ខែកញ្ញា ២០១៨​វេលាម៉ោង១២រំលងអធ្រាត្រ កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចក្លឹបកម្សាន្ត អុី តៃជាយិន នៅជិតមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់​៤ ក្រុងព្រះសីហនុ ក្នុងនោះឃាត់ខ្លួនបាន ជនជាតិចិនចំនួន១១នាក់ ស្រី៦នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធីសាកសួរ ឈ្មោះនិងសាវតារ ជនសង្ស័យដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅផ្តន្ទាទោស តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង