ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានឧបត្ថម្ភ ក្បឿងក្បាច់លេខ ១ ស្មើរទឹកប្រាក់ 3100$ ដើម្បីយកមកប្រកដំបូលអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង

126

ក្រុងកោះរ៉ុង-ដើម្បីជួយសម្រួលដល់ការសាងសង់អគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភ ក្បឿងក្បាច់លេខ ១ មិនកាន់ស្លែ(ដុងណាយ) ស្មើរទឹកប្រាក់ 3100$ ដើម្បីយកមកប្រកដំបូលអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង មួយខ្នង ដែលកំពុងនឹងសាងសង់មានទំហំ ទទឹង ៧ម៉ែត្រ បណ្តោយ ៣២ម៉ែត្រ និងយ៉ងលយទៅមុខ ទំហំ ៤គុណ៥ម៉ែត្រ ដើម្បីធ្វើជាទីចាត់ការបម្រើការងារ ក្នុងវិស័យ អាវុធហត្ថប្រចាំក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ។

លោកអនុសេនីយ៍ឯក ពិន ធារ៉ា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថប្រចាំការក្រុងកោះរ៉ុងទាំងអស់ បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ដែលលោកទាំងពីរតែងតែមានទឹកចិត្តសប្បុរស គិតគូរយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភ ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង