ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ាង សុផល្លែត ដឹកនាំ មន្រ្តីបង្គោលអាស៊ាន ពាក់ព័ន្ធក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន អាស៊ានលើកទី១៦

109

ភ្នំពេញ ៖ បេី យោង តាមប្រភពព័ត៍មានពី ក្រសួង បរិស្ថាន នៅរសៀល ថ្ងៃ អាទិត្យ ទី ២៤ ខែតុលា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួង បរិស្ថាន តំណាងលោករដ្ឋមន្រ្តី និងលោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ និងជាប្រធានឧត្តមមន្ត្រីបរិស្ថានអាស៊ាន នៅទីស្តីការក្រសួងបរិស្ថាន ចាប់តាំងថ្ងៃទី២០-២២ ខែតុលាថ្មីៗនេះ បានដឹកនាំមន្រ្តីបង្គោលអាស៊ានពាក់ព័ន្ធក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ និងមានការចូលរួមពីរដ្ឋមន្រ្តី ឬតំណាងរដ្ឋសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីអាស៊ានបូក៣ ក្រុមឧត្តមមន្រ្តីបរិស្ថានអាស៊ាន ក្រុមមន្រ្តីមជ្ឈមណ្ឌលជីវ:ចម្រុះ ក្រុមព្យាករណ៍អាកាសធាតុអាស៊ានពិសេស និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូនេសុី។

ជាក់ស្ដែង នៅក្នុង អង្គប្រជុំនេះ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារប្រែប្រួលអាកាសធាតុ ការងារនិរន្តរភាពបរិស្ថានក្រុង ការងារអភិរក្សធម្មជាតិ និងជីវៈចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារតំបន់ឆ្នេរ និងបរិស្ថានសមុទ្រ ការងារសារធាតុគីមីនិងសំណល់ ការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន។

អង្គប្រជុំបានពិភាក្សា កត់សម្គាល់ និងអនុម័តលើលទ្ធផលការងារសម្រេចបានសំខាន់ៗ មានដូចខាងក្រោម៖ *១. សេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចប្រជុំលើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26 on UNFCCC) *២. សេចក្តីថ្លែងការរួមអាស៊ានស្តីពីការអភិរក្សជីវៈចម្រុះ សម្រាប់កិច្ចប្រជុំលើកទី១៥ នៃអនុសញ្ញាជីវៈចម្រុះ (COP15)
*៣. សេចក្តីថ្លែងការរួមអាស៊ាន-ចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតង និងប្រកប ដោយចីរភាព *៤. សេចក្តីថ្លែងការរួមអាស៊ានស្តីពីសារធាតុគីមីនិងសំណល់ សម្រាប់កិច្ចប្រជុំក្នុងឆ្នាំ២០២១របស់អនុសញ្ញាបាសែល រ៉ូធើដាំ និងស្តុកហូម *៥. ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានជូនរដ្ឋសមាជិកអាស៊ាន * ៦. ផែនការសកម្មភាពតំបន់អាស៊ានស្តីពីការទប់ស្កាត់សំរាមសមុទ្រ * ៧. សំណើផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ
* ៨. របាយការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ * ៩. របាយការណ៍លើកទី៦ ស្តីបរិស្ថានអាស៊ាន * ១០. ក្របខណ្ឌអាស៊ានស្តីពីការប្រើប្រាស់ និងផលិតកម្មប្រកប ដោយចីរភាព *១១. វឌ្ឍនភាពការងារក្រោមកិច្ចសហប្រតិបត្តិការបរិស្ថាន ជាមួយដៃគូអាស៊ានបូក៣ និងដៃគូអាស៊ានផ្សេងទៀត រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

សូមជម្រាបថា៖ កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៦ ក៏បានរៀបចំពិធីផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានជូនរដ្ឋសមាជិកអាស៊ាន ដែលកម្ពុជាមានទីក្រុងព្រះសីហនុ រាជធានីភ្នំពេញ ទីក្រុងកែប ទីក្រុងសែននោរម្យ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមលើសេចក្តីថ្លែងការណ៍យុវជនអាស៊ានស្តីពីសកម្មភាពអាកាសធាតុនៅក្នុងតំបន់ និងសកល. ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង