ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅភូមិក្របីជ្រុំ,ឃុំតាឡាត, ស្រុកសេសាន, ខេត្តស្ទឹងត្រែង បានស្នើឱ្យអាជ្ញាធរជួយពន្លឿន ការជួសជុលស្ពាន៤ កន្លែងដែលចាស់ទ្រុឌទ្រោមខ្លាំង

384

ស្ទឹងត្រែង៖ ស្ពាននៅតាមបណ្តោយផ្លូវក្នុងភូមិស្វាយ រៀងចំនួន៤កន្លែង រងផលប៉ះពាល់ពីទឹកជំនន់ ទន្លេសេសានបីបួនឆ្នាំកន្លងមក ត្រូវបានខូចចាស់ទ្រុឌទ្រោមស្ទើរទាំងស្រុង ហើយប្រជាពល រដ្ឋស្នើសុំឱ្យមានការជួស ជុលឡើងវិញ ។

ក្នុងសកម្មភាពចុះពិនិត្យស្ពានចំនួន៤កន្លែងដែលចាស់ បាក់ទ្រុឌទ្រោម បណ្តាលមកពីទឹកជំនន់ ឬទឹកទន្លេសេសាន នៅភូមិស្វាយ រៀង ឃុំតាឡាត ស្រុកសេសាន លោក ភី ប៊ន តំណាងឱ្យប្រជាពលរដ្ឋ.រស់នៅភូមិនេះ បានឲ្យដឹងថ្ងៃទី២៥ តុលានេះទៀតថា៖ ស្ពានទាំងនេះប្រជាពលរដ្ឋបានត្រឹម តែធ្វើចរាចរ ណ៍ឆ្លងកាត់ទំនាក់ ទំនងគ្នាទៅមកនៅក្នុងរដូវ ប្រាំងតែប៉ុណ្ណោះ ហើយមិនអាចប្រើប្រាស់ ដឹកជញ្ជូនកសិផលឆ្លងកាត់ទៅកាន់ទីផ្សារបានទេ។
លោកបន្តថា រយៈពេលជាងបីឆ្នាំមកហើយបងប្អួនប្រជាពលរដ្ឋយើងរងនូវការលំបាកនេះ ហើយបងប្អូនខ្លះ ដឹកកសិផលកសិកម្មចេញទៅកាន់ទីផ្សារ ដោយប្រើប្រាស់ទូកជាមធ្យោបាយ ជួបនូវហានិភ័យផ្សេងៗនៅតាមដងទន្លេ និងត្រូវចំណាយពេលយូរទៀតផង ។ ខ្ញុំចង់សំណូមពរឱ្យអាជ្ញាធរជួយធ្វើស្ពានឱ្យបានជូនប្រជាជនដឹកកសិផលចេញចូលបាន វាប្រឈមរឿងស្ពានហ្នឹង ហើយ ដឹកកសិផលចេញចូលវាអត់បានសោះរាល់ ថ្ងៃហ្នឹង ទាំងអស់ វាបាក់ទ្រុឌ ទ្រោមតាំងពីពីរបីឆ្នាំហើយ”។

លោកសុវណ្ណ ពិសេដ្ឋ អភិ បាលស្រុកសេសាន បានទទួលស្គាល់ថា៖ ការអភិវឌ្ឍ ផ្លូវ ស្ពានកន្លងមក អាជ្ញាធរស្រុក ឃុំ បានធ្វើទៅតាមជំហានៗ តម្រូវទៅតាមថវិកាមូលនិធិដែលមាន។ ហើយស្ពានទាំង៤នេះ ក្រុមការងារនឹងធ្វើការសិក្សាលើកគម្រោងអាទិភាពមួយផ្នែក សម្រាប់មូលនិធិឃុំ ដើម្បីសាងសង់ថ្មី និងស្ពានមួយចំនួនត្រូវធ្វើការជួសជុលឡើងវីញ។

លោកបន្តថា៖ចំពោះការស្នើសុំជួសជុលនេះ នៅ ចំពោះមុខនេះ ក្រុមការងារនឹងប្រមូលកម្លាំងគ្នាក្នុងភូមិជា មួយនិងធនធាន រួមគ្នាធ្វើការជួសជុលទៅតាមស្ថានភាពជាក់ស្តែងហើយស្ពានណាខ្លី ល្មម យើងរួមគ្នាធ្វើ នៅដើមខែវិច្ឆិកានេះដើម្បីឆាប់បានប្រើប្រាស់ ។ ពីព្រោះយើងគិត ថាឈើយើងមានស្រាប់ ហើយយើងត្រូវការចេញប្រេងថ្លៃអារឈើ បាឡុង និងដែក គោល តិចតួចប៉ុណ្ណឹងទេ អ៊ីចឹងខ្ញុំគិតថា រួមនឹងការឧស្សាហ៍ព្យាយាមរបស់ប្រជា ពលរដ្ឋប្រជាជនយើងរួមនឹងការចង់បានជាកម្លាំង យើងអាចសាងសង់ស្ពាននេះបាន ហើយយើងថែរក្សាជាមួយគ្នាទាំងអស់គ្នា ហើយចន្លោះពេលគ្រោះទឹកជំនន់នេះក៏សូមឱ្យបងប្អូនកុំបរគ្រឿងចក្រ គោយន្ត ឬ មួយដឹកធ្ងន់ៗនាំឱ្យខូចហើយពិបាកជួសជុល ។

លោកយឹម រុន ប្រជាពល រដ្ឋនៅភូមិក្របីជ្រុំបានសាទរ ជាមួយការយកចិត្តទុកដាក់ពីលោកអភិបាលស្រុក ហើយលោកនឹងរៀបចំកៀរគរកម្លាំងប្រជាពលរដ្ឋនៅក្នុងភូមិមកចូលរួមជួយជួសជុលដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់ សម្រាប់ធ្វើចរាចរណ៍ទៅមក ហើយកូនចៅក៏បានទៅសាលារៀនបានស្រួល។
សូមបញ្ជាក់ថា៖ ស្ពានដែលចាស់ទ្រុឌទ្រោមទាំងនេះរួមមាន ស្ពានអូរ ស្វាយរៀង -ស្ពានអូរខ្មោច – ស្ពានអូរខ្នាច ស្ពានអូរឈូកនិងស្ពានអូរកែន ដែលរងផលប៉ះពាល់ពីទឹក ជំនន់ទន្លេសេសានធ្ងន់ធ្ងរកាលពីឆ្នាំ២០១៨ និង ២០១៩ ហើយមកដល់ឆ្នាំ ២០២១នេះ មិនទាន់បានជួសជុលនៅឡើយ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង