ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ

64

 

ខេត្តព្រះសីហនុ ៖ព្រឹកថ្ងៃចន្ទ ៤រោជ ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិកាដោយសារមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីចុះអនុស្សរណ នៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីន កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងសហគមជួយសង្គ្រោះប្រជាជនកម្ពុជា នៅសា លាខេត្តព្រះសីហនុ ដោយមានការចូល រួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាល រងក្រុង ស្រុក ប្រធានសមាគមជួយ សង្គ្រោះប្រជាជនកម្ពុជា ។

លោក WANG JIANG ប្រធានសមាមគមជួយសង្គ្រោះប្រជាជនកម្ពុជា មាន ប្រសាសន៍ថា ការចុះហត្ថលេខាលើអនុ ស្សារណៈ នៃការយោគយល់គ្នារវាងអាជ្ញា ធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជួយសង្គ្រោះជនពិការដោយសារមីន និងសមាគមយើងខ្ញុំនៅខេត្តព្រះសីហនុ សមាគមជួយសង្គ្រោះប្រជាជនកម្ពុជាបានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២០ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសមាគមបានសហការជាប្រចាំជាមួយអាជ្ញាធរមីនក្នុងខែមិថុនា ឆ្នាំ២០១៩ ក្នុងការស្វែងយល់អំពីសកម្មភាពមីន និងការ ចូលរួមត្រៀមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន សមាគមជួយ សង្គ្រោះប្រជាជនកម្ពុជា មានកិត្តិយសដែលសម្ដេចតេជោ បានផ្ដល់នូវសេចក្តីទុកចិត្តមកលើសមាគមក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកៀរគរថវិកាពីអង្គការសង្គមស៊ីវិល សហគមន៍ដទៃ និងធុរកិច្ចជនជាតិចិន សម្រាប់គាំទ្រដល់វិស័យសកម្មភាពមីននៅខេត្តព្រះសីហនុ ឆ្ពោះទៅរកខេត្តនេះគ្មានមីននៅឆ្នាំ ២០២៥ ហើយការងារនេះ វាមានសារៈ សំខាន់សម្រាប់សកម្មភាពមនុស្សធម៌ ហើយវាតម្រូវឱ្យយើងចូលរួមទាំងអស់គ្នា គិតទាំងអស់គ្នា ធ្វើទាំងអស់គ្នា ដើម្បីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់របស់យើង ។

ឯកឧត្តម គួច ចំរើន បានបង្ហាញពីស្មារតីចូលរួមពីគណៈកម្មាធិការសកម្មភាពមីនខេត្ត ចូលរួមសកម្មភាពកាត់បន្ថយគ្រោះ ថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រក្សាបាននូវសន្តិសុខ សុវត្ថិភាពក៏សាងនូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព ខេត្តព្រះសីហនុមានផ្ទៃដី ២,៦៥៨,៩០គីឡូម៉ែត្រការ៉េ ក្នុងនោះមានចំការមីន និងចម្ការគ្រាប់ ៥,៥គីឡូម៉ែត្រក្រឡា ស្មើ ៤៨ចម្ការមីន ក្នុងនោះស្រុកព្រៃនប់មាន ៣ចម្ការមីន និងស្រុកកំពង់សិលាមាន ៤៥ចម្ការមីន។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជ រដ្ឋាភិបាលបានកំណត់ផែនការរៀបចំដែន ដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ រៀបចំអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិ វឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីដ្ឋាន ឆ្នេរ សមុទ្រដែលស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើតជាតិ មជ្ឈ មណ្ឌលភស្តុភារកម្មជាតិ មជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកទេសទំនើប មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក។ ខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា ជាតារារះ “នាទិសនារតី” ដើម្បីឆ្លើយតបនឹងសក្តានុពុលដ៏សំបូរបែបសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចដាក់ចេញនូវគោលការណ៍ស្លឹក ត្នោត ខ្ចប់ស្លឹកត្នោត និងដកថវិកាសន្សំជាតិចំនួន ១០០លានដុល្លាអាមេរិក ពីថវិកាសន្សំរបស់ជាតិ ដើម្បីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ត្រូវបានបញ្ចប់ជាស្ថាពរ ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមបើកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៏សុវត្តិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវជាតិ និងបរទេសក្នុងព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅដើមឆ្នាំ ២០២២ ធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាអនុប្រ ធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្ម ភាពមីន និងសង្គ្រោះជនពិកាដោយសារមីន បានមានប្រសាសន៍ថា ថ្ងៃនេះជាប្រវត្តិសាស្ត្រនៃការចុះអនុស្សរណនៃការ យោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់ គ្រងសកម្មភាពកំចាត់មីន និងជួយ សង្គ្រោះជនពិការដោយសារមីន និងសហគមជួយសង្គ្រោះប្រជាជនកម្ពុជា ព្រម ទាំងកោតសរសើរ និងវាយតម្លៃនៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ និងចាត់ទុក ជាថ្ងៃទិវាមីននៅខេត្តព្រះសីហនុ ។ ការកៀរគរពីវិស័យឯកជនកើតចេញពីដៃគូយុទ្ធសាស្ត្រដូចអណ្តាត និងធ្មេញ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ហើយថ្ងៃនេះយើងជំរុញខេត្តព្រះ សីហនុ ដំបូងគេ ដើម្បីបញ្ចប់សកម្មភាពកំចាត់មីន និងយុទ្ធភណមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមនៅកម្ពុជា ។ ប្រទេសកម្ពុជាបានប្រឈមគ្រាប់មីន និងគ្រាប់បែកសង្កោមដោយសារសង្គ្រាម ស៊ីវិលអូសបន្លាយជាច្រើនទស្សវត្ស ហើយកម្ពុជា ក៏នៅសល់សំណល់ជាតិផ្ទុះច្រើនជាងគេ និងមានជនរងគ្រោះដោយ សារមីនច្រើនជាងគេផងដែរ ។ រាជរដ្ឋាភិ បាលចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខ សុវត្ថិភាពដោយសារគ្រាប់ មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ព្រមទាំងបានអំពាវនាវដល់អង្គការសង្គមស៊ីវិល និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជាចូលរួមជួយឧបត្ថម្ភគាំទ្រសំណល់ជាតិផ្ទុះ ដើម្បីធ្វើការអភិវឌ្ឍ និងសំដៅឱ្យប្រជា ពលរដ្ឋខេត្តព្រះសីហនុ ជាខេត្តដែលគ្នានគ្រោះថ្នាក់ដោយសារមីន និងសំណល់សល់ពីសង្គ្រាម ៕

អត្ថបទដែលជាប់ទាក់ទង