អាជ្ញាធរខណ្ឌកំបូល ត្រៀមសង្គ្រោះប្រជាពលរដ្ឋ ទឹកជំនន់ទឹកភ្លៀងនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ស្ថិតនៅសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង នាថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១នេះ
ភ្នំពេញ៖ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាទីបំផុតរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ០៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ចំពោះហានិភ័យ ទឹកសណ្ដស្ទឹងព្រែកត្នោត ហក់ឡើងលើសកំរិត
ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលផ្តល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដេីម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅភូមិដូនកុក និងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ សរុបចំនួន២១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន (១)អង្ករចំនួន ២៥គីឡូ (២)មីចំនួន១កេស(៣)ត្រីខចំនួន១យួរ(៤)ទឹកត្រី/ទឹកស៊ីអ៊ីវ ។
ក្នុងឱកាសនោះផងដែរ ក្នុងនាមរដ្ឋបាលខណ្ឌកំបូល លោកអភិបាលខណ្ឌ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងទទួលរងនូវការជនលិចភូមិដ្ឋាន សូមមេត្តាថែរក្សាសុខភាពឲ្យបានល្អ ត្រូវរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ត្រូវមេីលថែទាំកុមារតូចៗ ចាស់ជរា ដែលរស់នៅក្នុងបន្ទុក ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរ ពិសនានាក្នុងកំឡុងពេលដែលស្ថានភាពទឹកកំពុងតែមានការហក់ឡើងគួរឲ្យបារម្ភ៕ សំរិត