ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៣១តុលានេះ អ្នកលេងកណ្ដាប់ដៃ ទម្ងន់៦៣,៥០គីឡូក្រាម៤រូប ប្រជែងគ្នាដណ្ដើមប្រាក់លាន

329

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រដាល់សាកលដែលគេប្រសិទ្ធិនាមថា ”Ultimate Boxing Championship“ ដែលរៀបចំឡើងដោយសហព័ន្ធ
កីឡាប្រដាល់សាកលកម្ពុជានៃថ្ងៃទី៣១តុលានេះអ្នកលេងកណ្ដាប់ដៃទម្ងន់៦៣,៥០គីឡូក្រាមចំនួន៤រូបនឹងប្រជែងគ្នាដណ្ដើមយកលុយប្រាក់លាន ។

អ្នកប្រដាល់ម៉ាងព្រហ្មម៉ាញដែលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងទូច ដេវីដមកពីក្រុមជម្រើស
ជាតិដូចគ្នា ។ព្រហ្មម៉ាញដែលមានកំពស់១,៧២ម៉ែត្រនោះគេមានប្រវត្តិប្រកួតចំនួន១១ដង ឈ្នះ១០ដង និងចាញ់តែម្ដងប៉ុណ្ណោះ ។ចំពោះទូច
ដេវីដវិញគេមានកំពស់១,៧០ម៉ែត្រ និង មានប្រវត្តិប្រកួតចំនួន៣២ដងឈ្នះ២៧ដងនិងចាញ់៥ដង ។

ជំនួបរវាងអ្នកលេងកណ្ដាប់ដៃទាំង២រូបនេះពិតជាធ្វើឲ្យរញ្ជួយសង្វៀនហើយព្រោះព្រហ្មម៉ាញគេជាអតីតអ្នកប្រដាល់កុនខ្មែរដែល
មានឈ្មោះបោះសម្លេងមួយរូប រីឯ ដេវីដវិញគេជាអ្នកប្រដាល់ដែលប្រឡូកក្នុងអាជីពប្រដាល់សាកលតាំអពីដំបូងមកម្ល៉ះ ។នរណាជាអ្នក
ឈ្នះ ?
ប្រកួតក្នុងតំណែងដណ្ដើមប្រាក់លាននេះដែរវី សុភ័សក្លិបប្រដាល់ជម្រើសជាតិប្រកួតជាមួយអ្នកប្រដាល់សែត សារឹតមកពីសមា
គមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

សុភ័សគេទើបតែយកឈ្នះសិស្សច្បង់របស់គេផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធកាលពី២សប្ដាហ៍មុនដោយពិន្ទុហើយពេលនេះគេ
មានគូប្រកួតថ្មីមួយរូបទៀតដែលពុំធ្លាប់បានជួបគ្នាពីមុនមកឡើយ ។
សុភ័សគេមានកំពស់១,៧៣ម៉ែត្រនិងមានប្រវត្តិប្រកួតចំនួន៣៧ដងឈ្នះ៣៤ដងចាញ់៣ដង និងស្មើ១ដង។រីឯសែតសារិទ្ធវិញគេមានកំពស់១,៧០ម៉ែត្រនោះគេមានប្រវត្តិប្រកួតចំនួន២៥ដងឈ្នះ១៧ដងចាញ់៥ដងនិងស្មើពិន្ទុ៣ដង។

សុទ្ធតែជាអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតដ៏អស្ចារ្យដូចគ្នាបែបនេះទំនងជាលំបាក់សម្រាប់ចៅក្រមកាត់ក្ដីហើយមើលទៅព្រោះ
សម្រាប់អ្នកប្រដាល់តាំង២រូបនេះទំនងជាគ្មានអ្នកសន្លប់នោះទេ ។
ចំពោះការប្រកួតក្នុងតំណែងគូពិសេសវិញនោះអំ ខេម ដែលជាអ្នកប្រដាល់ជម្រើសជាតិនោះប្រកួតជាមួយថា រ៉ាវីមកពីសមាគម
ប្រដាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។សុទ្ធតែជាអ្នកមានកណ្ដាប់ដៃខ្លាំងដូចគ្នាមិនដឹងថាអ្នក
ប្រដាល់រូបណាជាអ្នកឈ្នះឡើយ ។

ការប្រកួតក្នុងតំណែងជាគូធម្មតានោះឌុន សំណាងមកពីក្លិបអបប់រំកាយខេត្តកំពតប្រកួតជាមួយអ្នកប្រដាល់ញឹក ឈៀងមកពី
សមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ពួកគេជាអ្នកប្រដាល់ដែលមិនសូវមាននរណាស្គាល់ក៏ពិតមែនតែគេប្រកួតគ្នាក្នុងប្រភេទទម្ងន់ធំគឺទម្ងន់៦៤គីឡូក្រាមឯណោះ ។
មិនដឹងថាចាញ់ ឈ្នះគ្នាដោយពិន្ទុ ឬ ក៏វ៉ៃយកសន្លប់នោះឡើយព្រោះគេសុទ្ធតែយកអាវុធមកដូចគ្នា ។
លី វិបុលចំរើនក្លិបមីស្ទ័រលីខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ឆន ឈៀងរ៉ាក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។លី វិបុលប៊ុនហួរមកពីក្លិបមីស្ទ័រលីខេត្តសៀមរាបដែរនោះប្រកួតជាមួយសយ ស៊ីថេងក្លិបឃ្លាំងមឿងកីឡា
ខេត្តពោធិ៍សាត់ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង