ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីមួយខ្នងបន្ថែមទៀត របស់ស្រុកសង្គមថ្មីទី ៤

56

ព្រះវិហារ៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចំរើន ស្រុកសង្គមថ្មី ត្រូវបានសម្ភោធកាត់ខ្សែរបូរណ៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

  ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក មាស សុភា សមាជិកគណះអចិន្ត្រៃយ៍ គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់សុវណ្ណ ប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ អនុប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក សំលាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីនិងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី ជាសមាជិកសមាជិការរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនកុះករផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង