កំលោះចាស់ម្នាក់ គ្មានប្រពន្ធ ស្រាក៏មិនចេះ សុខភាពក៏ល្អ តែបែរជាខ្យលគរស្លាប់ ខណៈអង្គុយលេងធម្មតា
រតនគីរី៖ បុរសវ័យ ៣៨ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារ អះអាងថា ជាកំលោះចាស់ នៅលីវ មិនទាន់មានប្រពន្ធ មានមុខរបរជាកសិករ បានខ្យល់គស្លាប់ នៅពេលខ្លួនអង្គុយលេងសុខៗ ខណៈសាច់ញាតិបញ្ជាក់ថា ជនរងគ្រោះ ពុំចេះផឹកស្រា ព្រមទាំងពុំមាន ជំងឺឈឺស្កាត់អ្វីសោះឡើយ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរស ខាងលើ បានខ្យល់គរស្លាប់ នៅពេលដែលអង្គុយលេងធម្មតា ដោយករណីនេះ កើតឡើង កាលពីវេលាម៉ោង១៧៖៣០ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ។
ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ សំអាត ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្នុងនោះ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងបានរកឃើញថា ជនរងគ្រោះបានស្លាប់ ដោយសារខ្យល់គរ ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។
ដោយឡែក ប្រភពពីសាច់ញាតិ បានអោយដឹងថាជនរងគ្រោះ មិនទាន់មានប្រពន្ធនោះទេ សព្វថ្ងៃរស់នៅជាមួយម្ដាយចាស់ជរា តែពីរនាក់ លុះនៅថ្ងៃកើតហេតុ ខ្លួនជាម្ដាយរបស់ជនរងគ្រោះ បានមកទីក្រុងភ្នំពេញ ដោយទុកអោយកូន នៅចាំផ្ទះម្នាក់ឯង។
ប្រភពពីម្តាយ បានអះអាងថា កូនរបស់ខ្លួបស្រាក៏មិនចេះផឹកកើតជំងឺអ្វីផ្សេងៗ ក៏មិនដែលកើតមានដែរ ដែលជាហេតុធ្វើអោយសាច់ញាតិ មានការងើងឆ្ងល់ថា ជនរងគ្រោះនៅសុខៗ ស្រាប់តែស្លាប់ ទាំងបែបនេះទៅវិញ៕