ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេតុអ្វីបានជាកម្ពុជា ចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់, ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% គាំទ្រចំពោះវិធានការដំឡើពន្ធថ្នាំជក់

58

 

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិតមុំគង់នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានថ្លែងថា “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់” ជាប្រធានបទដែលយុវជនត្រូវ បកស្រាយ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ តុលា តុលា ២០២១។ ក្នុងកម្មវិធី យុវជនឆ្នើម១០នាក់ ត្រូវបានជ្រើសរើសអោយចូលរួមប្រកួតនិយាយ ហើយយុវជនដែលបកស្រាយបានល្អ និងត្រឹមត្រឹម ៥នាក់ប៉ុនណ្នោះដែលអាចបន្តទៅប្រកួតយកជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ។

លោកវេជ្ជបណ្ឌិត បានបន្តថា តាមរយៈការបកស្រាយរបស់បេក្ខជន អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការដំឡើងពន្ធថ្នាំជក់មានដូចជា អត្រាឈឺ ស្លា.ប់ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់ថយចុះ ចំណូលពន្ធបានពីថ្នាំជក់នឹងកើនឡើង។ ជាងនេះទៅទៀតយុវជនក៏បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់គឺជាកាតព្វកិច្ចដែលកម្ពុជាក្នុងនាមរដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបំពេញ ហើយជាមួយគ្នានេះដែរប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% គាំទ្រចំពោះវិធានការដំឡើពន្ធថ្នាំជក់។

បេក្ខជនក៏បានបកស្រាយទៀតថា កម្ពុជាគួរតែដំឡើងពន្ធថ្នាំជក់អោយបាន ៧៥% នៃតម្លៃលក់រាយ អោយស្របតាមការណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោក។ បច្ចុប្បន្នពន្ធថ្នាំជក់នៅកម្ពុជាមានអត្រាប្រមាណ ២៨%នៃតម្លៃលក់រាយ ដែលអត្រានេះនៅមានកម្រិតទាបខ្លាំងធៀបនឹងអត្រាដែលណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោក ហើយជាអត្រាមួយដែលទាបជាងបណ្ដារប្រទេសក្នុងតំបន់អាស៊ានទៀតផង។ ប្រទេសអាស៊ានដូចជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី ហ្វីលីពីន ថៃ សុទ្ធតែមានអត្រាពន្ធលើផលិតផលថ្នាំជក់ លើស៥០%ធៀបតម្លៃលក់រាយ ដោយឡែកកម្ពុជាមានអត្រាពន្ធថ្នាំជក់តែ២៨%ប៉ុនណោះ។

លោកបានបន្តទៀតថា យុវជនក៏បានបកស្រាយដែរថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់បង្កអោយប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្នោះ ការប្រើប្រាស់ថ្នាំជក់ធ្វើអោយខាតបងថវិការប្រមាណ 649 លានដុល្លារអាមេរិកដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា៕

      

អត្ថបទដែលជាប់ទាក់ទង