គម្រប់១ឆ្នាំនៃការចូលចាប់លោក កឹម សុខា
ភ្នំពេញ៖ នៅកណ្តាលអាធ្រាត កាលពីថ្ងៃទី២ ឈានចូល ដល់ថ្ងទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាគម្រប់ខួន១ឆ្នាំ នៃការចាប់ខ្លួន និងឃុំខ្លួន លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ក្នុងគេហដ្ឋានរបស់លោក ដោយចោទប្រកាន់ពីទោសក្បត់ជាតិ ហើយសមត្ថកិច្ចបានយកទៅឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែន ប្រទេស វៀតណាម។
យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក កឹម សុខា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បាន ឲ្យដឹងថា “៣៦៥ថ្ងៃដ៏អយុត្តិធម៌ យប់នេះគឺគម្រប់១ឆ្នាំនៃការចូលចាប់លោក កឹម សុខា ពីគេហដ្ឋាន ពង្រាត់រូបលោកពីគ្រួសារទាំង កណ្តាលអធ្រាតយ៉ាងឃោរឃៅ”។
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅពន្ធនាគារត្រពាំងផ្លុង សវនាការ អំពីនីតិវិធីស្ដីពីការពន្យារពេលឃុំខ្លួនបណ្ដោះអាសន្ន ឬត្រូវបញ្ចប់ការឃុំខ្លួន ។ តុលាការកំពូល បានតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារបន្តទៀត ដើម្បីសាកសួរ និងការពារកុំឲ្យមានបទល្មើសថ្មីកើតឡើង៕