កំសត់!! ម្ចាស់ក្សត្រីជប៉ុន ថ្វាយគោរពលាព្រះរាជវង្ស ទៅរៀបការ ជាមួយសមញ្ញជន
ជប៉ុន ៖នៅថ្ងៃអង្គារនេះ ម្ចាស់ក្សត្រីMako ព្រះចៅធីតានៃព្រះចៅអធិរាជជប៉ុន Naruhito បានថ្វាយគោរពលាលែងពីព្រះរាជវង្ស ដើម្បីទៅរៀបការជាមួយ និស្សិតកម្លោះKei Komuro បន្ទាប់ពីបានភ្ជាប់ពាក្យអស់រយះពេល8 ឆ្នាំ មក។
កំសត់! ក្នុងរូបថតពីរសន្លឹកដំបូងនេះគឺគេ ថតឃើញម្ចាស់ក្សត្រីMako កំពុងអោបលាប្អូនស្រី និងបន្ទាប់មកគោរពលាព្រះមាតាបិតា រួចដើរចេញពីព្រះរាជតំណាក់ឡើងជិះរថយន្តតែម្នាក់ឯងគត់ ទៅរៀបការ ក្នុងពិធីសមញ្ញមួយក្នុងទីក្រុងតូក្យូ ដោយគ្មានពិធីសប្បាយឬពិធីផ្លូវការនៃរាជវង្សឡើយ។
គូស្វាមីអាយុ៣០ឆ្នាំដូចគ្នានេះ បន្ទាប់ពិរៀបការ គឹបានផ្លាស់ទីលំនៅទៅរស់នៅក្នុងសហរដ្ឋអាមេរិច ដោយធ្វើការនៅក្រុមហ៊ុនច្បាប់៕