ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ស ថេត ទៅបង់ការផាកពិន័យ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព

121

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណើរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលដែលឯកឧត្តមស្នងការ ចុះពិនិត្យ និងលើកទឹកចិត្តកងកម្លាំង ក៏ដូចជាការត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរ លោកអធិការនគរបាលខណ្ឌដង្កោ ក៏បានទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម ស្នងការ មិនបានពាក់ពួកសុវត្ថិភាព នៅពេលនោះព្រោះថា ទីតាំងនោះជាទីតាំងដែលកំពុងរងគ្រោះដោយទឹកជំនន់ ទីតាំងកំពុងប្រឈមនឹងហានិភ័យ ជាទីតាំងដែលកម្លាំងគណៈបញ្ជាការឯកភាពកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ សហការគ្នាទប់ស្កាត់ និងបញ្ជៀសទឹកជំនន់ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ បានបិទ ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់តំបន់នេះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង