ក្រសួងអប់រំ ច្រានចោលលិខិតក្លែងក្លាយ ដែលផ្សព្វផ្សាយថា សិស្សប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម កំណត់ឲ្យ «ជាប់ជាស្ថាពរ»
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈបណ្តាញព័ត៌មាន បានចេញមកច្រានចោលចំពោះលិខិតក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយតៗគ្នាថា ក្រសួងសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «លិខិតដែលផ្សព្វផ្សាយអំពីការជាប់ជាស្ថាពរ របស់បេក្ខជននោះ គឺជាលិខិតក្លែងក្លាយ ក្រសួងអប់រំ សូមច្រានចោលលិខិតក្លែងក្លាយនោះ»។