ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្តែង បង្ហាញម៉ូត និងពិធីការិនី ងិន ម៉ារ៉ាឌី ក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២១

197

ភ្នំពេញ៖ រាត្រីថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២១ នេះគឺជាវគ្គប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំរបស់កម្ពុជាគឺកម្មវិធីMiss Universe Cambodia 2021 ឬកញ្ញាឯកចក្រវាឡកម្ពុជា២០២១ បានបញ្ចប់ការប្រកួតរបស់ខ្លួនដោយជោគជ័យហើយកាលពី ។ម្ចាស់មកុដ ថាបានទៅលើកញ្ញា បេក្ខនារីពាក់ស្លាកលេខ ១៥កញ្ញា ងិន ម៉ារ៉ាឌី ដែលនាងគឺជាតារាសម្តែង ពិធីការិនីនិងបង្ហាញម៉ូត ។

ជាបេក្ខភាពលេចធ្លោរចាប់តាំងពីផ្តើមនៃកម្មវិធីប្រកួតនាងមានអាយុ២២ ឆ្នាំកម្ពស់ ១,៦៥ម៉ែត្រទម្ងន់ ៤២គីឡូក្រាម ទំហំទាំង៣ ៣២,២៣,៣៤។ខណៈដែលម្ចាស់ជ័យលាភីលំដាប់រងទី១ បានទៅលើកញ្ញា ឮបេក្ខនារីពាក់ស្លាកលេខ ៥ កញ្ញាឈន ស្រីណេត នាង មានអាយុ2៥ឆ្នាំ និងមានកម្ពស់ ១.៦៥ m ទំហំទាំង៣ ៣៥.២៥.៣៧។

នាងគឺជាស្រ្ដីខ្មែរកម្ពជាក្រោមដំបូងគេបង្អស់ដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា2021 ។ និងម្ចាស់ជ័យលាភីលំដាប់រងទី២បានទៅលើបេក្ខនារីពាក់ស្លាកលេខ១កញ្ញាស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ។ នាងគឺជាយុវតីធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិក នាងមានអាយុ២៤ឆ្នាំ កម្ពស់១.៦០ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម ទំហំទាំង៣ ៣១,២៧,៣៤។

ក្រោយពីគ្រងមកុដកញ្ញាឯករូបនេះទទួលបានទឹកប្រាក់សុទ្ធសរុបចំនួន៣ពាន់ដុល្លារអាមេរិក ការចុះកិច្ចសន្យាការងារជាមួយក្រុមហ៊ុន Cambodia International Model មានតម្លៃ១ម៉ឺនដុល្លារអាមេរិក វិញ្ញបនបត្រអំណោយពីហាងកែសម្ផស្សចំនួន ៣ពាន់ដុល្លារអាមេរិក កញ្ចប់អំណោយពីហាងពេជ្រ CSNJ សំណាង Jewelary បាច់ផ្កាដ៏ស្រស់ស្អាត វិញ្ញបនបត្រអំណោយពីហាងនំតម្លៃ១ពាន់ដុល្លារមេរិក និងរាល់ការចំណាយលើការចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាឡ២០២១ លើកទី៧០នៅក្នុងប្រទេសអ៊ីស្រាអ៊ែលជាបន្ទុករបស់កម្មវិធីផងដែរ។

គួរបញ្ជាក់ដែរថា បវរកញ្ញាចក្រវាឡកម្ពុជា ២០២១ ឬMiss Universe Cambodia 2021គឺជាកម្មវិធីប្រកួតសម្រស់ធំចុងក្រោយគេដែលបានរៀបចំកម្មវិធីប្រកួត បន្ទាប់ពីកម្មវិធី Miss Wisdom Cambodia 2021 ,Miss Grand Cambodia 2021 , Miss Cambodia 2021ជាដើម ហើយកម្មវិធីខ្លះបានជ្រើសរើសម្ចាស់មកុដរហូតដល់ទៅ៣កម្មវិធីដើម្បីបញ្ចូនបេក្ខភាពទៅចូលរួមកម្មវិធីអន្តរជាតិ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង