លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំង ចុះជួយពន្លត់អគ្គីភ័យឆេះ កាសរ៉ាស់សាំងនៅមុខផ្សារអូរអំបិល
បន្ទាយមានជ័យ: អគ្គីភ័យមួយបានឆាបឆេះការាស់សាំងនៅ ខាងមុខផ្សារសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីព្រឹកម៉ោង៧:៣៥នាទី ថ្ងៃទី២៩ ខែតុលា ២០២១ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន។
ភ្លាមៗនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្ត និងមេបញ្ជាការសឹករងខេត្តបានដឹកនាំកម្លាំងនិងយករថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ពន្លត់ទាន់ពេល។
ក្នុងហេតុការណ៍នេះ បានបណ្តាលមកពីឆ្លងចរន្តអគ្កីសនីម៉ូទ័របូមប្រេងផ្ទេរពីរថយន្តទៅស៊ីតែនស្តុករបស់ស្ថានីយ៍ ទើបបង្ករឲ្យមានការឆាបឆេះរថយន្ត២គ្រឿង គឺរថយន្តដឹកប្រេង១គ្រឿង រថយន្តធុនតូចសម្រាប់ជិះលក្ខណ:គ្រួសារ ១គ្រឿង បុរសម្ចាស់ផ្ទះ១នាក់រងរបួស ពេលនេះត្រូវបានបញ្ជូនទៅសង្គ្រោះ។ សមត្ថកិច្ចប្រើ ប្រាស់អស់ទឹក៣រថយន្តទើបភ្លើងរលត់ទៅវិញ៕








