រដ្ឋបាលរាជធានីត្រៀម ធ្វើការផាកពិន័យ ចំពោះអ្នកមិនបានញែកសំរាម និងអ្នកដែលបញ្ចេញសំរាម ខុសម៉ោងពេលចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ
ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរបរិស្ថាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ អំពីការៀបចំយន្តការផាកពិន័យអន្តរការណ៌ថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ ដើម្បីត្រៀមធ្វើការផាកពិន័យចំពោះអ្នកដែលមិនបានញែកសំរាម និងអ្នកដែលបញ្ចេញសំរាម ខុសម៉ោងពេល និងទីតាំងដែលបានកំណត់ ដែលគ្រោងនឹងចាប់ផ្តើម អនុវត្តនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ៕