ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ បាននឹងកំពុងបន្តធ្វើយ៉ាងសកម្មភាពថែទាំប្រចាំ និងជួសជុលផ្លូវថ្នល់ជាប្រចាំ

49

ព្រះវិហារ៖ សកម្មភាពនៃការថែទាំប្រចាំ និងជួសជុលផ្លូវថ្នល់ របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននឹងកំពុងបន្តធ្វើយ៉ាងសកម្មទៅតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

   ជាលើក់ស្តែងថ្ងៃទី ០២វិច្ឆិកា២០២១នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើសកម្មភាពការងារថែទាំជាប្រចាំ និងជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារ ដោយកាត់ស្មៅលើចិញ្ចើមផ្លូវជាតិដោយម៉ាស៊ីនស្វ័យប្រវត្តិផងដែរ។

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា នៅថ្ងៃទី០២វិច្ឆិកា២០២១នេះក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

បានធ្វើសកម្មភាពការងារថែទាំជាប្រចាំ និងជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារ ក្នុងនោះរួមមាន៖១. ការងារកាត់ស្មៅលើចិញ្ចើមផ្លូវជាតិលេខ ៩៥ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ប្រវែង ៦២,គីឡូម៉ែត្រ ស្ថិតក្នុងស្រុករវៀង និងស្រុកឆែប ខេត្តព្រះវិហារ។

. ការងារថែទាំផ្លូវជាតិលេខ ៩៤ (ក្រាលដីល្បាយថ្ម) ប្រវែង ៥៤, គីឡូម៉ែត្រ ចាប់ពីស្រុកឆែប ដល់ឃុំកំពង់ស្រឡៅ១  ថ្ងៃនេះនៅតែបន្តកៀរសម្រួល បានប្រវែង ២៥, គីឡូម៉ែត្រ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

. ការងារថែទាំផ្លូវជាតិលេខ ថ្ងៃនេះបន្តស្រោចកៅស៊ូ សៀលស្នាមប្រេះ ត្រង់ចន្លោះ គីឡូម៉ែត្រ 565+200 ដល់គ. 576+350 ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

. ការងារជួសជុលផ្លូវជាតិលេខ ៩៥ប្រវែង៣៥០០ម៉ែត្រ ចាប់ពី គីឡូម៉ែត្រ30+200 ដល់ គីឡូម៉ែត្រ33+700 ថ្ងៃនេះបន្តធ្វើចិញ្ចើមផ្លូវសម្រេចបាន ១០០% តាមផែនការ។

  លោកសំ លាងទ្រី បានសូមពុកម៉ែ បងប្អូន ធ្វើដំណើរតាមផ្លូវទៅកាន់ទីជិតឆ្ងាយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមប្រកបដោយសុខសុវត្ថិភាព សូមរក្សា៣កុំ ៣ការពារ៕

 

អត្ថបទដែលជាប់ទាក់ទង