លោកនុត ពុធដារ៉ា ចុះពិនិត្យការចាក់វ៉ាក់សាំងជូនកុមារ អាយុ០៥ឆ្នាំ ក្នុងស្រុកល្វាឯម
កណ្ដាល៖នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ទីរ អង្គភាពក្រុមការងារ រួមជាមួលោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារ អាយុ០៥ឆ្នាំ ក្នុងស្រុកល្វាឯម។
ក្នុងឱកាសនោះ នុត ពុធដារ៉ា បានណែនាំដល់អ្នកដែលមកទទួលវ៉ាក់សាំងទាំងអស់អោយអនុវត្តវិធានការ ៣ការពារ និង៣កុំ ព្រមទាំងបានធ្វើការអំពាវនាវដល់មាតាបិតា អាណាព្យាបាល នាំកុមារអាយុ០៥ឆ្នាំ មកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា៕