ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព័ត៌មានបឋម ! រន្ធត់ណាស់ ឡានក្រឡាប់ បណ្តាលឲ្យមនុស្ស៧នាក់ ស្លាប់ភ្លាមៗមុននេះបន្តិច..!

52

 

កំពត៖ មានករណីឡានក្រឡាប់លើផ្លូវជាតិលេខ៤១ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដែលបណ្ដាលឲ្យមនុស្ស៧នាក់ស្លាប់ភ្លាមៗ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

រថយន្តមួយគ្រឿងនេះ បានបែក​កង់ ពេល​កំពុង​បើកបរ ដោយ​ល្បឿន​លឿន រួច​ក្រឡាប់​ចូលក្នុង​ស្នាមភ្លោះ ដែលមាន​ទឹក​ពេញ​។​
​ហេតុការណ៍​នេះ បានកើត​ឡើង ក្នុង​ទឹកដី​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត នា​រសៀល ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​ជនរងគ្រោះ ដែល​ស្លា.ប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​នេះ មាន​ប្រុស ៤ នាក់ ស្ត្រី ៣ នាក់ និង​កុមារី​ម្នាក់ ។
សម្រាប់​សាកសព​ជនរងគ្រោះ​ទាំង ៧ នាក់​នេះ នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ នៅឡើយ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង