ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​៣​កញ្ញា​ស្លាប់​២​នាក់​ របួស​១១​នាក់​

72

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៧​លើក​ បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់​ របួសធ្ងន់​ ៨​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ៣​នាក់​(​ស្រី​១​នាក់​)​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១១​នាក់​(​យប់​៥​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៧​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៩​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ១​លើក​(​ស្លាប់​១​នាក់​)​ ​ បត់​គ្រោះថ្នាក់​ ២​លើក​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​១​នាក់​)​ ស្រវឹង​ ១​លើក​ និង​មិន​គោរព​សិទ្ធិ​ ២​លើក​ ។​
គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៧​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៥​លើក​ រថយន្ត​តូច​ ១​លើក​ រថយន្ត​ធំ​ ១​លើក​ ។​ ​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ធំ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ខេត្តបន្ទាយមានជ័យ​ ១​លើក​ ស្លាប់​១​នាក់​ របួស​ ៣​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៤​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១១​នាក់​ របួស​សរុប​ ៣៥​នាក់​ របួសធ្ងន់​ ២៧​នាក់​ របួសស្រាល​ ៨​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង