កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌកំបូល ចុះត្រួតពិនិត្យអាវុធជាតិផ្ទះ និងពង្រឹងអនុវត្តន៍ ច្បាប់ចារាចរណ៍ជេីងគោក
ភ្នំពេញ៖អនុវត្ត តាមផែនកាដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល ។
ជាក់ស្ដែងនៅយប់ថ្ងៃ អង្គារទី ០២ ខែ វិឆ្ឆិកា ឆ្នាំ ២០២១ នេះ លោក សេង គន្ធ អភិបាលរង ខណ្ឌ តំណាងឲលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទះ និងពង្រឹងអនុវត្តន៍ច្បាប់ចារាចរណ៍ជេីងគោក រាល់មធ្យោបាយធ្វេីដំណេីរគ្រប់ប្រភេទដែលឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ដេីម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពុម៉ែបងប្អូនក្នុងខណ្ឌកំបូល ក៍ដូចរាជធានីភ្នំពេញ៕