ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរស២នាក់ ដែលសកម្មលួចកាត់ខ្សែភ្លើងអ្នកភូមិ

50

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ បានបង្រ្កាបជាក់ស្តែងករណីលួចកាត់ខ្សែភ្លេីង នៅចំណុចផ្ទះលេខ១០កា ផ្លូវ១៨០០ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការខណក្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ច្រឹក ហ៊ត ភេទ ប្រុស អាយុ៦១ ឆ្នាំ ស្នាក់នៅផ្ទះលេខ១០កា ផ្លូវ១៨០០ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យទី១-ឈ្មោះ សុិន វុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ និងជនសង្ស័យទី២ឈ្មោះ ទៀង វុទ្ធី ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិលៀបទង់ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ ដង្កាប់ចំនួន០១, កូនសោរចំនួន០៣ និងខ្សែភ្លើងចំនួន ០៤ដុំ ប្រវែង ២០ម៉ែត្រ(បានប្រគល់ជូនជនរងគ្រោះវិញ)។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទី មានជនសង្ស័យមានគ្នាពីរនាក់ ម្នាក់ឈ្មោះ សុិន វុន ភេទប្រុស អាយុ ៤៦ឆ្នាំ និងកូនឈ្មោះ ទៀង វុទ្ធី ភេទ ប្រុស អាយុ ១៦ឆ្នាំ បានធ្វើសកម្មភាពយកដង្កាប់កាត់ខ្សែភ្លើង ពេលនោះម្ចាស់ផ្ទះបានស្រែកឆោឡោឡើង ធ្វើឲ្យអ្នកជិតខាង ចេញធ្វើអន្តរាគមន៍ជួយឃាត់ខ្លួន ស្របពេលកំលាំងខណ្ឌប៉ុស្តិ៍កំពុងល្បាត ក៏បាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២។
ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង